សូមស្វាគមន៍

Wednesday, February 12, 2014

ចោររត់គេចចូលបឹងកំប្លោក នាំគ្នាព័ទ្ធចាប់ខ្យល់

 ​​​​ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ម៉ោង ០៦:៥០                     ​​​​​​​​​​​​​​​​​
         ចោរជើងឆើតម្នាក់បានធ្វើសកម្មភាពលួចកាច់ក ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1F-5245មួយគ្រឿងមិនបានសម្រេចត្រូវម្ចាស់គេទាន់ស្រែកឆោឡោ ហើយ ភ័យស្លន់ស្លោរត់គេចខ្លួនលោតចូលទៅក្នុងបឹងកំប្លោកត្រូវ បានអ្នកស្រុក រួមទាំងនគរបាល ខណ្ឌ ឫស្សី កែវ លើកគ្នាពេញទឹកពេញដីឈរត្រៀបត្រាលើមាត់បឹងសង្ឃឹមថា មិនយូរទេ គង់ចាប់ បាន មិនខាន ។
         ប៉ុន្តែការភ្ញាក់ផ្អើលឡោមព័ទ្ធចាប់ចោរដ៏ ក្លាហានម្នាក់នេះ បានប្រើអស់រយៈពេល ប្រមាណ១ ម៉ោងដូចព័ទ្ធចាប់ ខ្យល់ ខាតពេលវេលាឥតប្រយោជន៍ ។ ហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១១ កុម្ភៈ នៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ។ តាមសម្តីម្ចាស់ម៉ូតូឈ្មោះ ហុង សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីយោធា មាន ទីលំនៅផ្ទះជួល នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ធ្វើដំណើរ មកពី ធ្វើ ការ ដោយចតម៉ូតូទុកមុខផ្ទះ រួចចូលទៅសម្រាក ក្នុងផ្ទះ ។ ខណៈនោះស្រាប់តែ មានមនុស្សចំនួន ៣នាក់ជិះម៉ូតូម៉ាកនិច ពណ៌ត្រួយចេកមួយគ្រឿងមកឈប់ក្បែរនោះ ហើយជនម្នាក់ បានធ្វើ សកម្មភាពកាច់កម៉ូតូរបស់គាត់បានសម្រេចទៅហើយ ប្រុងប្រៀបបណ្តើរចេញ ។
         គាត់រៀបរាប់ថា ក្នុងពេលនោះប្រពន្ធរបស់គាត់ កំពុងតែលក់ដូរ ឃើញក៏ស្រែកចោរៗ និង ទាញកាំបិតគំរាម ។ ភ្លាមនោះគាត់រត់ចេញពីក្នុងផ្ទះដេញតាមភ្លាមៗ និងឃើញចោរម្នាក់ភ័យស្លន់ ស្លោរត់ឡើងជិះ ម៉ូតូ បក្សពួកមិនទាន់ ក៏រត់ចូលតាមផ្លូវលំទៅក្រោយផ្ទះអ្នកភូមិ និងបានឃើញ លោតចុះ ទៅក្នុង បឹងកំប្លោកបាត់ ។ នៅល្ងាចនោះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នក ស្រុក តំបន់នោះ ដែលមានផ្ទះសង់ជាប់ៗគ្នា និងសមត្ថកិច្ចនាំគ្នាឡោមព័ទ្ធមាត់បឹងកំប្លោក និងរុក រកអស់រយៈពេល ប្រមាណជា១ម៉ោង ដោយអះអាងថា ចោរបានលាក់ខ្លួនក្នុងបឹងកំប្លោកនោះ តែរកមិនឃើញសោះ ។ ដោយសាររុករកអត់ឃើញ ទើបអ្នកខ្លះនិយាយថា ប្រហែលជា ចោររត់ គេចខ្លួនបាត់ទៅហើយ មិនបានសម្ងំលាក់ខ្លួនក្នុងបឹងឱ្យចាប់ឡើយ ។





 ប្រភពមកពីៈ កោះសន្ដិភាព

0 comments:

Post a Comment