សូមស្វាគមន៍

Wednesday, June 26, 2013

របៀបបង្កើតLike Box សំរាប់គេហទំព័រ

សព្វថ្ងៃនេះមិនថាគេហទំព័រណាឡើយ តែងតែពេញនិយមនូវការប្រើប្រាស់ Like Box Like Boxឬហៅជាភាសាខ្មែរថា ប្រអប់ចូលចិត្ត ជាវត្ថុមួយដែលត្រូវបានបង្កើតឡើងដោយ Facebook ដើម្បីឲ្យម្ចាស់គេហទំព័រនិមួយៗភ្ជាប់ ទំព័រ (Page) Facebook របស់ពួកគេទៅក្នុងគេហទំព័រ ក្នុងគោលបំណងឲ្យអ្នកទស្សនាចុច ចូលចិត្ត លើទំព័រពួកគេ ដើម្បីទទួលយកព័ត៌មាន និងដើម្បីគាំទ្រផងដែរ។ មុននឹងចូលទៅដល់ការអនុវត្ត ខ្ញុំចង់បញ្ជាក់ថា អ្វីទៅជា ទំព័រ (Pages) នៅក្នុង Facebook។ ទំព័រ ឬ Page នៅក្នុង Facebook ត្រូវបានបង្កើតឡើងដើម្បីផ្ដោតទៅលើការផ្សព្វផ្សាយព័ត៌មាននៃក្រុមហ៊ុន, អង្គការ, សមាគម, សហគមន៍, ឬជនល្បី ។ល។ នៅក្នុង ទំព័រហ្វេសប៊ុគនិមួយៗ អ្នកនឹងឃើញប៊ូតុងមួយ ដែលគេសរសេរថា ចូលចិត្ត ឬ Like ។ ពេលដែលយើងចុចប៊ូតុងនោះ យើងនឹងទទួលបានព័ត៌មានថ្មីៗនៅពេលដែលពួកគេផ្សព្វផ្សាយ។
 ក. បង្កើតទំព័រលើ Facebook ដើម្បីធ្វើការដាក់បញ្ចូលប្រអប់ Like Box ទៅក្នុងគេហទំព័ររបស់អ្នក ពុំមែនជារឿងលំបាកនោះឡើយ តែតោងឲ្យយើងមានចំណុចមួយដែលត្រូវការជាសំខាន់នោះគឺ ទំព័រFacebook។ ការបង្កើត ទំព័រFacebook ក៏មិនមែនជាការលំបាកដែរ។
១. សូមចូលទៅកាន់៖ https://www.facebook.com/pages/create.php ដើម្បីបង្កើតទំព័រ។
២. រើសយកប្រភេទនៃទំព័ររបស់អ្នក ក្នុងនោះមានដូចជា៖ 
-ទីតាំងពាណិជ្ជកម្ម 
-ក្រុមហ៊ុន / អង្គការ / វិទ្យាស្ថាន 
-ផលិតផល  អ្នកសិល្បៈ / តន្ត្រីករ / ជនល្បីល្បាញ 
-ការកម្សាន្ត 
-សហគមន៍
៣. សូមធ្វើការបង្កើតតាមការណែនាំដែលមានក្នុងប្រភេទនិមួយៗ។ នៅពេលនេះអ្នកទទួលបានទំព័រមួយហើយ។
ខ. របៀបដាក់បញ្ចូល Like Box ដើម្បីជាការចាប់ផ្ដើមបង្កើត ជាដំបូងសូមអ្នកចូលទៅកាន់ទំព័រ៖ https://developers.facebook.com/docs/reference/plugins/like-box/
១. អ្នកនឹងទទួលបានប្រអប់ដូចរូបខាងក្រោមនេះ។ ចំណុចនិមួយៗក្នុងនោះមានដូចជា៖
- Facebook Page URL: ជាអាសយដ្ឋានតំណ (Link) នៃទំព័ររបស់អ្នកនៅលើ Facebook។
- Width: ប្រវែងទទឹងនៃប្រអប់ Like Box
-Height: ប្រវែងកំពស់នៃប្រអប់ Like Box 
- Color Scheme: ពណ៌នៃប្រអប់ Like Box 
-Show Faces: បង្ហាញរូបនៃអ្នកដែលបានចុច ចូលចិត្ត 
- Border Color: ពណ៌នៃបន្ទាត់ព័ទ្ធជុំវិញ Like Box
- Stream: បង្ហាញការផ្សាយថ្មីៗនៃទំព័ររបស់អ្នក 
- Header: បង្ហាញក្បាល (ផ្នែកខាងលើ) នៃប្រអប់ Like Box 
-Get Code: ចុចដើម្បីទទួលយកកូដ ទៅដាក់នៅក្នុងគេហទំព័ររបស់អ្នក។



២. សូមធ្វើការបំពេញ និងរើសជម្រើស ដែលស្ថិតនៅក្នុងប្រអប់ផ្នែកខាងឆ្វេងនោះ តាមតែតម្រូវការរបស់អ្នក។
៣. ចំណុចសំខាន់ដែលមិនអាចភ្លេចបាននោះគឺ Facebook Page URL។ អាសយដ្ឋានតំណនេះអ្នកអាចរកបាន ដោយគ្រាន់តែចូលទៅក្នុងទំព័ររបស់អ្នកលើ Facebook ចម្លងតំណ (link) ដែលស្ថិតនៅផ្នែកខាងលើនៃកម្មវិធីរុករក (Browser) របស់អ្នក។
៤. បន្ទាប់ពីបំពេញ និងរើសជម្រើសទាំងនោះរួចហើយ សូមចុចលើប៊ូតុង Get Code ដើម្បីទទួលយកកូដ ទៅដាក់បញ្ចូលក្នុងគេហទំព័ររបស់អ្នក។ ក្នុងនោះមានកូដបីប្រភេទ ដែលអ្នកអាចយកទៅប្រើបាន ដូចជា៖ HTM
L5, XFBML, IFRAME ។


៥. នៅ​ពេល​នេះ​អ្នក​ទទួល​បាន​កូដ​ហើយ តើ​នៅ​ចាំ​អី​ទៀត? យក​ទៅ​ដាក់​ក្នុង​គេហទំព័រ​របស់​អ្នក​ទៅ!

Tuesday, June 25, 2013

ចម្រៀង

Monday, June 24, 2013

ហង្សសុជាតា និងសុភ័ក្រកុសុម៉ា ក្លាយជាតារាថ្មីប្រចាំផលិតកម្ម Reload Music

នៅក្នុងឳកាសសន្និសិទសារពត៌មាន ដែលបានប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣នេះ នៅទីស្នាក់ការរបស់ផលិតកម្មReload Music បានធ្វើពិធីចុះកិច្ចសន្យារវាងតំណាងក្រុមហ៊ុន និងតារាថ្មីៗចំនួន២នាក់បន្ថែមទៀត ដើម្បីក្លាយទៅជាតារាប្រចាំផលិតកម្មReload Music។ នៅក្នុងពិធីនេះចុះកិច្ចសន្យានេះ អ្នកតំណាងរបស់ក្រុមហ៊ុនគឺលោក អ៊ិន វិសាល ដែលជាសហស្ថាបនិកម្នាក់នៃម្ចាស់ទាំងបីក្រុមហ៊ុនដែលមាន Manich Media ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងជំនាញទីផ្សារនៅលើប្រព័ន្ធអ៊ិនធឺណេត និងKhmerload ដែលជាគេហទំព័រជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសកម្ពុជា ដែលមានអ្នកទស្សនាជាង២លាននាក់ក្នុងមួយខែ និងមួយទៀតគឺក្រុមហ៊ុនFish & Coដែលបំរើសេវាកម្មភោជនីយដ្ឋាន អាហារសមុទ្រអន្តរជាតិ។ លោក អ៊ិន មាន ជាចាងហ្វាងរបស់ផលិតកម្មReload Music បានមានប្រសាសន៍ថា កាលពីសប្តាហ៍មុនៗក្រុមហ៊ុនបាន ធ្វើពិធីចុះកិច្ចសន្យារវាង តំណាងក្រុមហ៊ុនជាមួយ និងតារាចម្រៀងនិងសម្តែងជើងចាស់ចំនួន៧នាក់រួចមកហើយ ក្នុងនោះរួមមាន លោក លោក សាន រ័ត្នបញ្ញាស័ក លោក ម៉ៃ សុគន្ធ លោក ហេងកាន់ឌី លោក យស ស័ក្តវិរៈសុធ លោក យុគ ឆេងហាក់ លោក ដា ធននិវឌ្ឍន៍ និង លោក សួន វិសាល។ ចំនែកនៅរសៀលថ្ងៃទី ២៤ ខែមិថុនានេះ មានពិធីចុះកិច្ចសន្យាបន្ថែមតារា ២នាក់ទៀត គឺ កញ្ញា ហង្ស សុជាតា ជាអ្នកចម្រៀងមានសំលេងទឹកដមពិរោះ ក្រអួនក្រអៅ ហើយកញ្ញាមានទេពកោសល្យផ្នែករាំ និងសម្តែងបានយ៉ាងល្អផងដែរ។ ចំនែកតារាមួយដួងទៀតគឺកញ្ញា សុភ័ក្ត្រ កុសុម៉ា ជាតារាចម្រៀងដែលមានឧបនិស្ស័យពីកំណើត មានសំលេងយ៉ាងពិរោះក្រអៅក្រអួនអន្រួនអារម្មណ៍ អ្នកស្តាប់មិនចេះជិននឿយ ហើយក៏ជាម្ចាស់បទ បេះដូងស្រីខ្មៅ ដែលធ្លាប់ជាបទចម្រៀងដ៏ពេញនិយមក្នុងផលិតកម្មនាគមាសផងដែរ។ លោក អ៊ិន មាន បាននិយាយទៀតថានេះជាសក្ខីភាពមួយរបស់ផលិតកម្ម Reload Music និងអ្នកដែលបានចូលរួមក្នុងពិធីនេះ ដែលបង្ហាញថាវាជាថ្ងៃចាប់ផ្តើមអាជីពជាអ្នកសិល្បៈ។ ដោយសារតែមើលឃើញនូវសក្តានុពល និងចក្ខុវិស័យដ៏ល្អនៃផលិតកម្មReload Music ទើបជំរុញឲ្យតារាទាំងពីរដួងនេះសំរេចចិត្តឈានជើងចូលក្នុងផលិតកម្មReload Music ដើម្បីចែករំលែកចំនេះដឹង និងទេពកោសល្យដែលខ្លួនមាន ជូនដល់ពន្លកតារាថ្មីៗដើម្បីបំពេញសេចក្តីត្រូវការ ទស្សនិកជនក្នុងវិស័យសិល្បៈ។ តារាទាំងពីរដួងសុទ្ធសឹងជាយុវសិល្បៈករ ដែលមានបទពិសោធន៍ និងទេពកោសល្យក្នុងការសំដែង និងច្រៀងយ៉ាងប៉ិនប្រសប់ដែលអាចនិយាយបានថា ជាដួងតារាងបញ្ចេញពន្លឺភ្លឺចិញ្ចែងចិញ្ចាច មិនចេះរលត់ក្នុងវិស័យសិល្បៈ។ ចំពោះការចូលរួមរបស់តារាទាំងពីរដួងនេះ គឺបានធ្វើការចុះហត្ថលេខាដោយផ្តោត លើគោលការណ៍ចំនួន២គឺ៖ ទី១ ការចេញបទចំរៀងថ្មីៗរបស់ខ្លួន តាមរយៈផលិតកម្ម Reload Music ទី២ ការចូលរួមបង្រៀននិងដឹកនាំតារាថ្មីៗដែលនឹងចូលមកផលិតកម្ម Reload Music តាមរយៈការប្រកួតនៅក្នុងកម្មវិធីមួយឈ្មោះថា “តារាឯកកម្ពុជា”។ គួរបញ្ជាក់ផងដែរថាផលិតកម្ម Reload Music បានបញ្ចូលតារាជើងចាស់ ចំនួន៧ដួងរួចទៅហើយ កាលពីថ្ងៃទី ១០ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣។ គិតមកដល់ពេលនេះ Reload Music បានទទួលតារាសរុបចំនួន ៩ ដួងហើយ។ ផលិតកម្ម Reload Music មានគម្រោងការណ៍ក្នុងបញ្ចូលតារាជើងចាស់ ជាច្រើនដួងទៀតនៅក្នុងអំឡុងខែមិថុនានេះ ហើយនឹងចេញផ្សាយនៅស្នាដៃរបស់ខ្លួន ក្នុងពេលឆាប់ៗនេះដែរ។ ដើម្បីតាមដានពត៌មានបន្ថែមដែលពាក់ព័ន្ធនិង Reload Music ប្រិយមិត្តអាចមើលតាមគេហទំព័រwww.KhmerReload.com




កែសម្រួលដោយ អៀង
ផ្ដល់សិទ្ធិដោយ Khmerload

Friday, June 21, 2013

នាយករដ្ឋមន្ត្រីថ្មីប៉ាឡេស្ទីនសុំលាលែងពីតំណែង

ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:២៨ ប្រមុខរដ្ឋាភិបាលថ្មីប៉ាឡេស្ទីន លោក រ៉ាមី ហាមដាល់ឡាហ៍ បានសុំលាលែងពីតំណែងកាលពីថ្ងៃទី២០ មិថុនា ខណៈលោកកាន់តំណែងនេះបានមិនដល់៣សប្តាហ៍ផង ក្រោយការតែងតាំងរូបលោក ព្រោះតែបញ្ហានៃការបែងចែកអំណាចគ្នាជាមួយឧបនាយករដ្ឋមន្ត្រី២រូប តម្រូវដោយប្រធានាធិបតីលោក ម៉ាមូដ អាប់បាស់ ។លោកអាប់ បាស់ ពុំទាន់បញ្ជាក់ថាតើលោកយល់ព្រមលើការសុំលាលែងនេះរបស់លោកហាម ដាល់ឡាហ៍ ដែរឬយ៉ាងណានៅឡើយ ។ លោក ហាម ដាល់ឡាហ៍ ទើបត្រូវបានតែងតាំងកាលពីថ្ងៃទី២ មិថុនា កន្លងមកនេះ ជំនួសលោក សាឡាម ហ្វៃយ៉ាដ ។ ក្រោយការដាក់ពាក្យសុំលាលែង លោកហាម ដាល់ឡាហ៍ បានចាកចេញពីទីក្រុង រ៉ាម៉ាល់ឡាហ៍ តំបន់ស៊ីសហ្ស៊កដានី ទៅកាន់ផ្ទះលោកនៅទីក្រុងទុលការែម ។ លោកបដិសេធពុំព្រមបកក្រោយ ក៏ប៉ុន្តែយល់ព្រមមកកាន់ក្រុង រ៉ាម៉ាឡាហ៍ នាយប់ថ្ងៃទី២១ មិថុនា ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតី អាប់ បាស់ពិភាក្សាជាមួយលោក ។ លោក ហាម ដាល់ឡាហ៍ បានដាក់ពាក្យសុំលាលែងជូនប្រធានាធិបតី ក្រោយពីមានការខ្វែងទំនាស់គ្នាជាមួយឧបនាយករដ្ឋមន្ត្រី២រូប ៕
នាយករដ្ឋមន្ត្រីថ្មី​ ប៉ាឡេស្ទីន​ ដែលសុំលាលែង

បញ្ខុលអត្តបទដោយ ៖ ស្រីណាកោះ
ផ្ដល់សិទ្ឌិដោយ កោះសន្ដិភាព

អគ្គិភ័យលេបត្របាក់លំនៅឋានមន្ត្រីយោធាម្នាក់ អស់ស្ទើរទាំងស្រុងនៅក្រុងស្ទឹងត្រែង

លំនៅឋានរបស់មន្ត្រីយោធាម្នាក់ ធ្វើអំពីឈើលើថ្មក្រោមកំពុងត្រូវ បានភ្លើងឆាប
ឆេះអស់ស្ទើរទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងប្រជាពលរដ្ឋចុះអន្តរាគមន៍ កាល
ពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២១ មិថុនា ២០១៣ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយសង្ស័យទុស្សេខ្សែភ្លើង ។ ក្នុងហេតុការណ៍ភ្លើងឆេះសន្ឋោសន្ឋៅនេះ គេឃើញ
មានរថយន្តពន្លត់អគ្គិភ័យ៤គ្រឿងបានធ្វើអន្តរាគមន៍បាញ់ទឹក ពន្លត់ ដោយប្រើប្រាស់ទឹកអស់ជិត
១០រថយន្ត ទើបអណ្តាតភ្លើងរលត់ជាស្ថាពរ តែសម្ភារនៅក្នុងផ្ទះត្រូវបានភ្លើងលេបត្របាក់អស់ទាំង
ស្រុង ។ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះចាន់ សៀន ភេទប្រុស ជានាយរងសេនាធិការយោធ
ភូមិភាគទី១ខេត្តស្ទឹងត្រែង បានដួលសន្លប់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។













បញ្ចូលអត្តបទដោយោ៖ បុប្ផា កោះ
ផ្ដល់សិទ្ឌិដោយ​​ កោះ សន្ដិភាព

Thursday, June 20, 2013

ប្រជាពលរដ្ឋ ស្វាគមន៍ចោរប្លន់ ពីរនាក់រង របួសធ្ងន់ ខណៈម្នាក់ ទៀតរត់គេចខ្លួន

ជនសង្ស័យពីរនាក់ ក្នុងចំណោម បក្ខពួកទាំងបីនាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់វាយមួយដៃ មួយជើងរង របួសធ្ងន់ សន្លប់នៅនឹង កន្លែងកើតហេតុ ខណៈ ដែលជន សង្ស័យទាំងនេះ កំពុងធ្វើសកម្ម ភាព ប្លន់ម៉ូតូពីបុរសម្នាក់ នៅ ពេលដែលកំពុងឈប់ម៉ូតូនៅមុខផ្ទះ កាលពី វេលាម៉ោងប្រមាណ ២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះជនរងគ្រោះ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ ។ យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុខាងលើនេះ គេឮសំឡេងបុរសម្នាក់ ស្រែកថា ចោរៗ ពេលនោះប្រជាពលរដ្ឋ នៅក្បែរខាងពេលកំពុងដេកនៅក្នុងផ្ទះ បាននាំគ្នាចេញមកព្រោងព្រាត ហើយជួយចាប់ក្រុមចោរទាំងនេះ បានចំនួនពីរនាក់ រួចធ្វើសកម្មភាព វាយមួយដៃ មួយជើង សន្លប់នៅនឹងកន្លែងកើតហេតុតែម្ដង ។ ក្រោយទទួលព័ត៌មានភ្លាមៗ អធិការ នគរបាលខណ្ឌពោធិ៍សែនជ័យ លោកប៊ន សំអាត បានដឹកនាំកម្លាំង សមត្ថកិច្ចទៅជួយ អន្ដរាគមន៍ ហើយយកជនសង្ស័យ ទាំងពីរ នាក់នោះ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការ សង្គ្រោះជាមុនសិន ។ ប្អូនស្រីជនរងគ្រោះ ឈ្មោះសំរិទ្ធ បញ្ញា អាយុ២៣ឆ្នាំ បាននិយាយថា នៅវេលាម៉ោង កើតហេតុខាងលើនេះ បងប្រុសរបស់ខ្លួន ឈ្មោះសំរិទ្ធ សេរី អាយុ២៦ឆ្នាំ បានជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ឈាមជ្រូក លាយទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AU-7474 ត្រឡប់មកពីដើរលេងវិញ លុះដល់មុខផ្ទះ បានឈប់ម៉ូតូ ហើយស្រែកហៅខ្លួនឱ្យបើកទ្វារ ។ កញ្ញាសំរិទ្ធបញ្ញា បានបន្ដថា នៅពេល ដែលខ្លួនកំពុងរៀបចំបើកទ្វារ ឱ្យបងប្រុស នោះ ស្រាប់តែឮសំឡេង បងប្រុស ស្រែកថា ចោរៗ បង្កឱ្យមានការភ្ញាក់ ផ្អើលពីប្រជាពល រដ្ឋ នៅក្បែរខាង ហើយពេលបើក ទ្វារចេញ មក ឃើញបងប្រុសរបស់ខ្លួន កំពុងវាយប្រតាយប្រតប់ជាមួយក្រុមចោរ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យដែលសន្លប់នៅនឹងកន្លែងកើតហេតុ ឈ្មោះសួន លីន ស្នាក់នៅម្ដុំផ្លូវសឡា ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ម្នាក់ទៀត ឈ្មោះសួន សិលា អាយុ២៣ឆ្នាំ មុខរបរជា កម្មករ រីឯជនសង្ស័យម្នាក់ទៀត ដែលកំពុង រត់គេចខ្លួន ឈ្មោះសេរីវុធ អាយុ២៨ឆ្នាំ ពួក គេស្នាក់នៅក្នុង ភូមិត្រញំងឈូក សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ។លោកប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ក្រោយពី ទទួលព័ត៌មានភ្លាមៗ លោកបានដឹកនាំកម្លាំងនគរបាល ចុះទៅជួយអន្ដរា គមន៍ទាំងយប់ តាមការណែនាំរបស់ លោកស្នងការ ហើយនាំយកជនសង្ស័យទាំង ពីរនាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលសិន រួចហើយ ទើបសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ សមត្ថកិច្ចបានលួចបង្ហើបថា ជនសង្ស័យ ទាំង៣នាក់ ដែលជិះម៉ូតូអាយខុន ពណ៌លឿង ជាមុខសញ្ញា ធ្លាប់ធ្វើសកម្មភាព ប្លន់នារីម្នាក់នៅខណ្ឌសែនសុខ កាលពីពេលកន្លងទៅ ៕




 ដោយៈ ដើមអម្ពិល
 ផ្តល់សិទ្ធដោយ ដើមអម្ពិល