សូមស្វាគមន៍

Friday, June 21, 2013

នាយករដ្ឋមន្ត្រីថ្មីប៉ាឡេស្ទីនសុំលាលែងពីតំណែង

ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:២៨ ប្រមុខរដ្ឋាភិបាលថ្មីប៉ាឡេស្ទីន លោក រ៉ាមី ហាមដាល់ឡាហ៍ បានសុំលាលែងពីតំណែងកាលពីថ្ងៃទី២០ មិថុនា ខណៈលោកកាន់តំណែងនេះបានមិនដល់៣សប្តាហ៍ផង ក្រោយការតែងតាំងរូបលោក ព្រោះតែបញ្ហានៃការបែងចែកអំណាចគ្នាជាមួយឧបនាយករដ្ឋមន្ត្រី២រូប តម្រូវដោយប្រធានាធិបតីលោក ម៉ាមូដ អាប់បាស់ ។លោកអាប់ បាស់ ពុំទាន់បញ្ជាក់ថាតើលោកយល់ព្រមលើការសុំលាលែងនេះរបស់លោកហាម ដាល់ឡាហ៍ ដែរឬយ៉ាងណានៅឡើយ ។ លោក ហាម ដាល់ឡាហ៍ ទើបត្រូវបានតែងតាំងកាលពីថ្ងៃទី២ មិថុនា កន្លងមកនេះ ជំនួសលោក សាឡាម ហ្វៃយ៉ាដ ។ ក្រោយការដាក់ពាក្យសុំលាលែង លោកហាម ដាល់ឡាហ៍ បានចាកចេញពីទីក្រុង រ៉ាម៉ាល់ឡាហ៍ តំបន់ស៊ីសហ្ស៊កដានី ទៅកាន់ផ្ទះលោកនៅទីក្រុងទុលការែម ។ លោកបដិសេធពុំព្រមបកក្រោយ ក៏ប៉ុន្តែយល់ព្រមមកកាន់ក្រុង រ៉ាម៉ាឡាហ៍ នាយប់ថ្ងៃទី២១ មិថុនា ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតី អាប់ បាស់ពិភាក្សាជាមួយលោក ។ លោក ហាម ដាល់ឡាហ៍ បានដាក់ពាក្យសុំលាលែងជូនប្រធានាធិបតី ក្រោយពីមានការខ្វែងទំនាស់គ្នាជាមួយឧបនាយករដ្ឋមន្ត្រី២រូប ៕
នាយករដ្ឋមន្ត្រីថ្មី​ ប៉ាឡេស្ទីន​ ដែលសុំលាលែង

បញ្ខុលអត្តបទដោយ ៖ ស្រីណាកោះ
ផ្ដល់សិទ្ឌិដោយ កោះសន្ដិភាព

0 comments:

Post a Comment