សូមស្វាគមន៍

Sunday, January 26, 2014

រថយន្តធុនដ្រា បុកម៉ូតូ ស្មាស់វី អូសជាង១០០ម៉ែត្រ បណ្ដាលឲ្យ បុរសម្នាក់ស្លាប់

បុរសម្នាក់ បានរងរបួសធ្ងន់ ហើយបញ្ជូនទៅមន្ទីរពេទ្យក៏ បានដាច់ខ្យល់ស្លាប់ភ្លាមៗ ក្រោយពីត្រូវរថយន្តធុនដ្រា បើកបុក អូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុច ស្តុបសណ្ឋាគារ ឡុងប៊ិចប្លាហ្សា តាមបណ្ដោយ ផ្លូវ២៨៩កែង និងផ្លូវ៥២៨ ក្នុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ យោងតាម ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ គេសង្កេតឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកស្មាស់វី មួយគ្រឿង ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-5971 បានធ្វើដំណើរតាម បណ្ដោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិច ក្នុងបំណងឆ្លងស្តុប សណ្ឋាគារឡុងប៊ិចប្លាហ្សា ខណៈនោះ ក៏ស្រាប់តែមានរថយន្តម៉ាកធុនដ្រា មួយគ្រឿង ដែលត្រូវគេស្គាល់ថា ពណ៌ស តែមិនចាំស្លាកលេខ បានធ្វើដំណើរតាម បណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន នោះបានជ្រុលទៅបុក និងម៉ូតូចំពីមុខ យ៉ាងពេញទំហឹងបណ្ដាល ឲ្យខ្ទាតអូសម៉ូតូ ទាំងអ្នកបើកប៉ើងជាង១០០ម៉ែត្រ ហើយរថយន្តបង្កនេះ បានបើកគេចបាត់ ស្រមោលភ្លាមៗតែម្ដង។ ក្រោយពេលកើតហេតុ រថយន្តសាមុយ របស់មន្ទីរពេទ្យឯកជនមួយ បានមកដឹកជួយសង្គ្រោះបុរសនេះ ក៏ប៉ុន្តែនៅពេលដែលដល់មន្ទីរពេទ្យ ក៏បុរសរងគ្រោះនោះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ នៅកន្លែងកើតហេតុ និងវាស់វែងយក ម៉ូតូជនរងគ្រោះនៅ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក រង់ចាំការស្រាវជ្រាវ រករថយន្តបង្កខាងលើនេះ មកដោះស្រាយតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ូវ ស៊ាងឡាយ អាយុ២៦ឆ្នាំ ហើយចំពោះសព ជនរងគ្រោះខាងលើនេះ ត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យ ក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕




ប្រភពមកពីៈ ដើមអម្ពិល

Friday, January 3, 2014

រត់ម៉ូតូឌុប មិនសូវកាក់កប មកប្រកបរបរឆក់ ជាប់ខ្នោះ សមត្ថកិច្ច

ភ្នំពេញ : ជនសង្ស័យជាអ្នក រត់ម៉ូតូឌុបម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួន ដោយសារ ឆក់ទូរសព្ទ័ របស់សិស្ស វិទ្យាល័យផ្សារដើមថ្កូវ មិនបានសំរេច កាលពីវរលាម៉ោង១រសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៤ នៅចំណុចខាងត្បូង វិទ្យាល័យផ្សារដើមថ្កូវ តាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សមត្ថកិច្ចបាននិយាយថា បុរសដែលជាប់ចោទពីឆក់ ទូរស័ព្ទម្នាក់នេះ ឈ្មោះ ប៉ែន ស៊ីម៉ន ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ៤៨២ ក្នុងភូមិ៣ ក្រុម២១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យបានសារភាពថា ខ្លួនមិនដែលធ្វើសកម្មភាព បែបនេះទេ ប៉ុន្តែដោយសារ ២-៣ថ្ងៃកន្លងមកនេះ ខ្លួនរត់ ម៉ូតូឌុបមិនបានលុយ សម្រាប់ផ្គត់ផ្គង់ជីវ ភាពប្រចាំថ្ងៃសោះ ពិសេសអត់លុយ ទិញទឹកគោឲ្យកូន ដែលទើបមានអាយុ ៣ខួប ហើយក៏ដាច់ចិត្ត ប្រព្រឹត្តអំពើ សង្គមមិនចូល ចិត្តបែបនេះ ។ បុរស ប៉ែន ស៊ីម៉ន បានរៀបរាប់ទៀតថា នៅវេលាកើតហេតុ ខ្លួនបាន ឃើញសិស្សសាលាម្នាក់ កំពុងឈរនិយាយទូរស័ព្ទ នៅជិតរបងសាលា ហាក់ភ្លេចខ្លួន ក៏ដើរមកក្បែរ រួចធ្វើសកម្មភាពឆក់ ហើយរត់បានប្រមាណ៣០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋ និងនគរបាលប៉ុស្តិ៍ផ្សារដើម ថ្កូវ ដែលល្បាតជិតកន្លែង កើតហេតុ ដេញចាប់បានតែម្តង ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ បានឲ្យដឹងថា យុវសិស្សដែលត្រូវជន សង្ស័យឆក់ទូរស័ព្ទ ឈ្មោះ ពៅ ឈុនហាក់ ភេទប្រុស អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី១០ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ ហើយទូរស័ព្ទ ដែលជនសង្ស័យឆក់ ម៉ាកសាំស៊ុង ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ចូនខ្លួនទៅឃុំនៅអធិការដ្ធាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកវត្ថុតាង ទូរស័ព្ទត្រូវបានប្រគល់ ទៅឲ្យជនរងគ្រោះវិញ ៕



ប្រភពមកពីៈ ដើមអម្ពិល

ការពិសារទឹកត្រជាក់បន្ទាប់ពី បរិភោគអាហាររួច តើវាត្រឹមត្រូវចំពោះសុខភាពដែររឺទេ?

បន្ទាប់ពីបរិភោគអាហាររួច គឺគ្រប់គ្នាតែងតែត្រូវការ ទឹកត្រជាក់តើត្រឹមត្រូវរឺទេ? តើដឹងទេថាវាជាគ្រោះថ្នាក់ មួយដែលអ្នកមិនដឹងពីផលវិបាកចំពោះ ការពិសារទឹកត្រជាក់បន្ទាប់ពី បរិភោគអាហាររួច។ វាជាបញ្ហាចម្បងមួយ គឺទឹកត្រជាក់អាចផ្លាស់ប្តូរ ស្ថានភាពប្រតិកម្ម ធ្វើអោយពិបាកក្នុងការរំលាយ អាហារ។ ពេលដែលយើង បរិភោគអ្វីដែលមានភាពរាវ និងក្តៅពេក ហើយផឹកទឹក ត្រជាក់ធ្វើអោយក្រពះ ក្លាយជាពិបាករំលាយ។ ការពិសារទឹកត្រជាក់ខ្លាំង ក៏អាចបណ្តាល អោយធ្មេញមានភាពស្រៀវនិងនាំ អោយឆាប់ឈឺក្បាល មួយចំហៀងផងដែរ។ បន្ថែមពីនេះទៅទៀត ដោយសារតែម្ហូបអាហារមួយចំនួន បានពង្រីកក្រពះបន្ទាប់មកអ្នកពិសាទឹកកក ទៀតរួមផ្សំផង ធ្វើអោយក្រពះបានលាត បណ្តាលឱ្យអ្នកឈឺចាប់កាន់តែខ្លាំង។ការវិវត្តក្រពះមនុស្ស បានធ្វើការជាមួយអាហារ និងសីតុណ្ហភាព ស្រដៀងគ្នាទៅនឹង សីតុណ្ហភាពនៃរាងកាយ របស់យើងដែរ។ នេះមានន័យថា អ្វីដែលក្តៅ ខ្លាំងរឺក៏ត្រជាក់ពេក វាត្រូវតែរំលាយទាំងអស់ ទោះជាពិបាកក៏ដោយ។ ដូចគ្នានេះដែរនៅពេលដែលអ្នក បរិភោគអាហារដែល ហឺរខ្លាំង វាពិបាកក្នុងការ បំបែកអោយបានត្រឹមត្រូវ អាចបណ្តាលឱ្យរាកបាន។ ជាការពិតណាស់ការពិសារទឹកត្រជាក់ខ្លាំង ក្រោយពេលបរិភោគអាហារវាជាផលអាក្រក់ដល់សុខភាព របស់អ្នក។ ប្រសិនបើអ្នកមានទំលាប់នេះ គួរតែផ្លាស់ប្តូរវាចេញ ដើម្បីទទួលបានសុខភាពក្រពះអោយបាន ល្អរហូត។