សូមស្វាគមន៍

Friday, January 3, 2014

រត់ម៉ូតូឌុប មិនសូវកាក់កប មកប្រកបរបរឆក់ ជាប់ខ្នោះ សមត្ថកិច្ច

ភ្នំពេញ : ជនសង្ស័យជាអ្នក រត់ម៉ូតូឌុបម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួន ដោយសារ ឆក់ទូរសព្ទ័ របស់សិស្ស វិទ្យាល័យផ្សារដើមថ្កូវ មិនបានសំរេច កាលពីវរលាម៉ោង១រសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៤ នៅចំណុចខាងត្បូង វិទ្យាល័យផ្សារដើមថ្កូវ តាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សមត្ថកិច្ចបាននិយាយថា បុរសដែលជាប់ចោទពីឆក់ ទូរស័ព្ទម្នាក់នេះ ឈ្មោះ ប៉ែន ស៊ីម៉ន ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ៤៨២ ក្នុងភូមិ៣ ក្រុម២១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យបានសារភាពថា ខ្លួនមិនដែលធ្វើសកម្មភាព បែបនេះទេ ប៉ុន្តែដោយសារ ២-៣ថ្ងៃកន្លងមកនេះ ខ្លួនរត់ ម៉ូតូឌុបមិនបានលុយ សម្រាប់ផ្គត់ផ្គង់ជីវ ភាពប្រចាំថ្ងៃសោះ ពិសេសអត់លុយ ទិញទឹកគោឲ្យកូន ដែលទើបមានអាយុ ៣ខួប ហើយក៏ដាច់ចិត្ត ប្រព្រឹត្តអំពើ សង្គមមិនចូល ចិត្តបែបនេះ ។ បុរស ប៉ែន ស៊ីម៉ន បានរៀបរាប់ទៀតថា នៅវេលាកើតហេតុ ខ្លួនបាន ឃើញសិស្សសាលាម្នាក់ កំពុងឈរនិយាយទូរស័ព្ទ នៅជិតរបងសាលា ហាក់ភ្លេចខ្លួន ក៏ដើរមកក្បែរ រួចធ្វើសកម្មភាពឆក់ ហើយរត់បានប្រមាណ៣០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋ និងនគរបាលប៉ុស្តិ៍ផ្សារដើម ថ្កូវ ដែលល្បាតជិតកន្លែង កើតហេតុ ដេញចាប់បានតែម្តង ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ បានឲ្យដឹងថា យុវសិស្សដែលត្រូវជន សង្ស័យឆក់ទូរស័ព្ទ ឈ្មោះ ពៅ ឈុនហាក់ ភេទប្រុស អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី១០ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ ហើយទូរស័ព្ទ ដែលជនសង្ស័យឆក់ ម៉ាកសាំស៊ុង ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ចូនខ្លួនទៅឃុំនៅអធិការដ្ធាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកវត្ថុតាង ទូរស័ព្ទត្រូវបានប្រគល់ ទៅឲ្យជនរងគ្រោះវិញ ៕



ប្រភពមកពីៈ ដើមអម្ពិល

0 comments:

Post a Comment