សូមស្វាគមន៍

Tuesday, July 30, 2013

សារចុះថ្ងៃទី៣០ កក្កដា ២០១៣ របស់លោកស៊ូរ៉ាពង្ស តូវិចាក់ឆៃគុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ជូន

លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។


ប្រភពមកពីៈ កោះសន្ដិភាព

អ្នកសង្កេតការណ៍អន្តរជាតិវាយតម្លៃជុំវិញការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា ត្រូវបានក្រុមអ្នកសង្កេតការណ៍វាយតម្លៃជាបន្តបន្ទាប់ទៅតាមប្រតិភូនីមួយៗពីដំណើរការបោះឆ្នោតនៅកម្ពុជា ។ នៅក្រោយការបោះឆ្នោត ប្រតិភូ ICAPP និង CAPDI បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈនៅថ្ងៃទី៣០ កក្កដាថា តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា គណៈប្រតិភូចម្រុះមួយជាតំណាងនៃសន្និសីទអន្តរជាតិរបស់គណបក្សនយោបាយនៅអាស៊ី (ICAPP) និងចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CAPDI) ដឹកនាំដោយលោក Jose de Venecia អតីតប្រធានរដ្ឋសភាហ្វ៊ីលីពីន និងជាប្រធានស្ថាប័ន CAPDI លោក Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ក្នុងគោលបំណងសង្កេតការណ៍បោះឆ្នោត និងត្រួតពិនិត្យដំណើរការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ។ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា គណៈប្រតិភូបានជួបថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងបីរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វុ៊នសិុនបិុច ។ គណៈប្រតិភូក៏បានទទួលព័ត៌មានពិស្តារពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្តីពីការងារ អំណាច និងតួនាទីរបស់ខ្លួន ព្រមទាំងអំពីរបៀបរៀបចំការបោះឆ្នោតឱ្យបានល្អបំផុត។ នៅថ្ងៃបោះឆ្នោត គណៈប្រតិភូបានទស្សនាមណ្ឌលបោះឆ្នោតលើសពី១២កន្លែង ដែលដំណើរទស្សនកិច្ចខ្លះត្រូវបានរៀបចំទុកជាមុន និងខ្លះទៀតធ្វើដោយឥតព្រៀងទុកនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ទាំងមុននិងអំឡុងពេលដំណើរការបោះឆ្នោត ក៏ដូចជាការពិនិត្យមើលការរាប់សន្លឹកឆ្នោត បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ។ ស្ថាប័ន ICAPP និង CAPDI ចាត់ទុកការបោះឆ្នោតនៅកម្ពុជាថា ជាជ័យជម្នះនៃឆន្ទៈរបស់ប្រជាពលរដ្ឋ និងជាជ័យជម្នះរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងរកនូវការកសាងអនាគតរបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើង ដោយផ្អែកទៅលើឧត្តមភាព និងភាពមិនអាចរំលោភបាននៃសន្លឹកឆ្នោត ។ ការបោះឆ្នោតនេះគឺសេរី យុត្តិធម៌ និងមានតម្លាភាព ហើយជាពិសេសបានប្រព្រឹត្តទៅដោយសុខសន្តិភាព គ្មានអំពើហិង្សា និងដោយរលូន ដែលជាសក្ខីកម្មចំពោះការពិតថា ប្រជាធិបតេយ្យនៅកម្ពុជា មិនត្រឹមតែមានភាពចាស់ទុំប៉ុណ្ណោះទេ ក៏ប៉ុន្តែនយោបាយក៏មានភាពចាស់ទុំផងដែរ ។ យើងសូមសម្តែងនូវការអបអរសាទរអស់ពីដួងចិត្តចំពោះប្រជាពលរដ្ឋ គណបក្សនយោបាយទាំងឡាយ មេដឹកនាំ សារព័ត៌មាន សង្គមស៊ីវិល និង គ.ជ.ប របស់កម្ពុជាចំពោះជោគជ័យ និងការប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់នៃការបោះឆ្នោតជាសកលនេះ ។ នេះគឺជាការបោះឆ្នោតមួយដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ ក៏ប៉ុន្តែគឺជាជ័យជម្នះនៃប្រជាធិបតេយ្យប្រកបដោយការសាទរ ការសប្បាយរីករាយ ការចូលរួមយ៉ាងសកម្ម និងការរំភើបរីករាយរបស់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យដែលបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យ ជាការពិតគឺជាជោគវាសនារបស់ប្រទេសកម្ពុជា។ ក្នុងស្មារតីនេះ យើងសូមស្វាគមន៍ចំពោះការអំពាវនាវប្រកបដោយស្មារតីស្នេហាជាតិរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដើម្បី «សន្តិភាព និងការបង្រួបបង្រួម» ហើយគិតថា ពេលនេះជាពេលវេលាដ៏ត្រឹមត្រូវ និងចាំបាច់បំផុត ។ ស្ថាប័ន ICAPP និង CAPDI ដែលតំណាងឱ្យគណបក្សនយោបាយចំនួនជាង៣៤០ មកពីតំបន់អាស៊ី និងសង្គមស៊ីវិល ហើយនិងមេដឹកនាំជាច្រើនផ្សេងៗទៀតរបស់ពិភពលោក សូមជំរុញឱ្យគណបក្សនយោបាយរបស់កម្ពុជាទាំងអស់ គោរពតាមអាណត្តិរបស់ខ្លួន ដែលត្រូវបានផ្តល់ឱ្យដោយប្រជាជនកម្ពុជា ហើយសូមក្រោកឡើងឱ្យទាន់ឱកាស និងសូមបំពេញនូវសេចក្តីសង្ឃឹមរបស់អ្នកបោះឆ្នោត ដោយផ្តល់ដល់កម្ពុជានូវការផ្សះផ្សាមួយប្រហែលជាតាមរយៈសមភាពមួយដែលជាស្ថាប័នឈ្នះ-ឈ្នះសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ។ កម្ពុជាទទួលបាននូវមរតកអរិយធម៌ដ៏រុងរឿងមួយ ហើយប្រវត្តិសាស្ត្ររបស់ខ្លួនបានជួបប្រទះនូវអតីតកាលមួយមិនទៀងទាត់ និងលំបាកវេទនា ដែលប្រជាពលរដ្ឋកម្ពុជាបានសម្រេចចិត្តទប់ស្កាត់មិនឱ្យកើតមានម្តងទៀតបានឡើយ ។ អនាគតនៃកម្ពុជានឹងបានប្រសើរឡើង ដោយសារដំណើរការបង្រួបបង្រួមបែបនេះ ដរាបណាមានការលើកកម្ពស់ ការអត់ឱន ភាពសុខដុមរមនា វឌ្ឍនភាព និងសន្តិសហវិជ្ជមាន។ ស្ថាប័ន ICAPP និង CAPDI មានឆន្ទៈយ៉ាងខ្លាំងដើម្បីគាំទ្រដំណើរការជំរុញឱ្យមានសន្តិភាព ការផ្សះផ្សាជាតិ លទ្ធិប្រជាធិបតេយ្យ និងបង្រួបបង្រួមនៅក្នុងប្រទេសកម្ពុជា ៕

ប្រភពមកពីៈ កោះសន្ដិភាព

ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ ចាប់ពីថ្ងៃ31 កក្កដា ដល់5 សីហា

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៣០ កក្កដា បានប្រកាសឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅថ្ងៃទី៣១ កក្កដា នឹងមានកូនព្យុះមួយបង្កឱ្យមានពពកច្រើនដេរដាស និងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននៅតំបន់មាត់សមុទ្រនិងតំបន់ខ្ពង់រាប និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរនៅតំបន់ទំនាបកណ្តាល ។ ចំណែករលកសមុទ្រមានកម្ពស់១,៥០ម៉ែត្រទៅ២,៥០ម៉ែត្រ ។ រីឯស្ថានភាពទឹកជំនន់នៅតំបន់ទន្លេមេគង្គលើ រួមមាន ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ទឹកទន្លេមេគង្គអាចហក់ឡើងដល់កម្ពស់ប្រុងប្រយ័ត្ន ។ ខាងក្រោមនេះ ជាការថតចម្លងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី លឹម គានហោ ៕

ប្រភពមកពីៈ កោះសន្ដិភាព

Tuesday, July 16, 2013

រដូវវស្សាភ្ញៀវទេសចរបន្តទៅកម្សាន្តរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ ៖ ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបន្តទៅកម្សាន្តរមណីយដ្ឋានវប្បធ៌មប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ដែលជាកេរមរតកបន្សល់ទុកពីស្នាដៃស្ថាបត្យកម្មខ្មែរសម័យដើម ហើយបើទោះបីរដូវនេះជារដូវវស្សាភ្លៀងធ្លាក់ខ្លាំងក៏ដោយ គេសង្កេតឃើញភ្ញៀវទេសចរ នៅតែបន្តនាំគ្នាធ្វើដំណើរទៅកម្សាន្តជាហូហែរមិនដាច់ជារៀងរាល់ថ្ងៃ ។ បើតាមមន្ត្រីផ្នែកព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារប្រចាំទីនោះឱ្យដឹងថា ការដែលភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តរមណីយដ្ឋានវប្បធ៌មប្រវត្តិសាស្រ្តប្រាសាទព្រះវិហារច្រើនមិនដាច់បែបនេះ ដោយសារតែតំបន់នោះសព្វថ្ងៃមានសភាពស្ងប់ស្ងាត់ មិនមានការប្រឈមមុខដាក់គ្នា រវាងកងទ័ពទាំង២ដូចប៉ុន្មានឆ្នាំនោះទេ ។ មន្ត្រីបន្តថា អាជ្ញាធរជាតិព្រះវិហារកំពុងតែជំរុញការអនុវត្តសកម្មភាពយ៉ាងសកម្ម ក្នុងការអភិរក្ស ថែទាំ និងការពារសម្បត្តិដ៏មហាសាលរបស់ខ្មែរឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីជាប្រយោជន៍ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តទីនេះកាន់តែច្រើន ៕










ប្រភពមកពី កោះសន្ដិភាព

Saturday, July 13, 2013

កែវ វាសនា អស់សំណើច នឹង​ដំណឹង​ស្នេហ៍​និស្សិត​វ័យក្មេង

ភ្នំពេញ៖ មុននេះបន្តិច មានព័ត៌មានលេចចេញមកថា តារាចម្រៀងល្បីឈ្មោះបោះសំឡេង ស្ថិតក្នុងបេះដូងយុវវ័យ ប្រចាំនៅផលិតកម្ម សាន់ដេ លោក កែវ វាសនា បាននឹងកំពុងផ្តើមបង្កាត់ភ្លើងស្នេហ៍ ដ៏ផ្អែមល្អែម ជាមួយនារីវ័យក្មេង ដែលជានិស្សិតរៀននៅសាកលវិទ្យាល័យ ក្នុងក្រុងភ្នំពេញម្នាក់។ ប៉ុន្តែព័ត៌មាននេះ ត្រូវបាន លោក កែវ វាសនា ចេញមុខមកច្រានចោលថាជារឿងមិនពិត។ គេហទំព័រ LookingTODAY បានធ្វើការចុះផ្សាយ ដោយបានសរសេរ ដាក់ចំណងជើងថា "កែវ វាសនា ល្បីញ៉ែស្រី មិនរើសមុខលេច ឮថាកំពុងល្បងស្នេហ៍និស្សិតវ័យក្មេង" ដោយនៅក្នុងអត្ថបទនេះ យើងបានលើកសរសេរ ដោយផ្អែកតាមប្រភព លេចឮចេញមកពីមជ្ឈដ្ឋាន ខាងក្រៅដែលបាននិយាយតៗគ្នា តែប៉ុណ្ណោះ។ ភ្លាមៗនេះដែរ LookingTODAY ក៏បានព្យាយាមរកការបំភ្លឺ ពីលោក កែវ វាសនាដែរ ប៉ុន្តែមិនអាចទាក់ទងបាន។ ផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣នេះ លោក កែវ វាសនា បានប្រាប់ឱ្យដឹងពីខេត្ត កំពង់ធំថា "ខ្ញុំចង់ប្រាប់បងថា រឿងដែលគេនិយាយថា ខ្ញុំមានទំនាក់ទំនងស្នេហា ជាមួយនិស្សិតនោះ គឺពុំពិតដូចគេ និយាយនោះទេ។ ម្យ៉ាងទៀត មួយរយៈនេះ ខ្ញុំក៏កំពុងជាប់រវល់ជាមួយកម្មវីធីប្រគំតន្រ្តី របស់ស្រាបៀរ លីអូ នៅតាមបណ្តាខេត្តរហូត ។ ដូច្នេះខ្ញុំគ្មានពេលឯណា ទៅទាក់ទងស្នេហាជាមួយនិស្សិត វ័យក្មេងអីនោះទេ.."។ លោក កែវ វាសនា បានបន្តថា "វាជារឿងមួយ ដែលគួរឱ្យអស់សំណើច ព្រោះថាអត់ដែលមានរឿងអីផ្សេងនោះទេ ក្រៅតែពីរឿងស្រី...(សើច..)! និយាយរួមទៅ ពេលនេះមាន ៣ព័ត៌មាន ហើយដែលកើតឡើងមកលើរូបខ្ញុំ ។ ដំឡូងឡើយគេនិយាយថា ខ្ញុំញ៉ែស្រីមិនរើសមុខ ទី២គេនិយាយថា ខ្ញុំកំពុងមានទំនាក់ទំនងជាមួយនិស្សិតវ័យក្មេង និងរឿងចុងមួយទៀតគេថា ខ្ញុំតោងកន្ទុយក្បិនស្រីអ្នកមាន..ឯណា..ហើយជុំវិញអ្វី ដែលគេនិយាយនេះ ខ្ញុំសូមជម្រាបប្រាប់ទៅវិញថា ខ្ញុំផ្ទាល់មិនចាំបាច់ទៅតោងកន្ទុយក្បិតស្រីណានោះទេ គឺខ្ញុំរស់ដោយខ្លួនឯង យ៉ាងស្រួលហើយ..!"។ លោក កែវ វាសនា បានបន្តថា "ខ្ញុំមានអារម្មណ៍ដូចជាសង្ស័យ ទៅលើមនុស្សម្នាក់ ដែលព្យាយាមធ្វើបាបមកលើខ្ញុំ។ នេះគ្រាត់អារម្មណ៍សង្ស័យនោះទេ ព្រោះអីមួយរយៈនេះ មិនដែលមានព័ត៌មានអីប្លែក ក្រៅតែអំពីខ្ញុំមានស្រីហ្នឹងសោះ..."។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ថា មនុស្សម្នាក់នេះ ស្ថិតនៅក្នុងប្រភពណាមួយនោះទេ គ្រាន់តែនិយាយថា "ខ្ញុំសូមផ្តាំតាម គេហទំព័រ LookingTODAYថា ប្រសិនជាអាច សូមគាត់ប្តូររឿងនេះទៅ.."។ ជាមួយគ្នានេះដែរ លោក កែវ វសនា ក៏បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ មុននឹងចុះអ្វីពីលោក គឺត្រូវខលទៅសួរលោកជាមុនសិន តែបើខលចូល ហើយមិនលើក សូមខលទៅក្រុមហ៊ុនរបស់លោក ព្រោះថា ពេលខ្លះលោកអត់បានដឹងអ្វីទាំងអស់បែជាគេលើកយករឿងទាំងនោះ មកនិយាយហើយក៏ស្រាបតែអ្នកសារព័ត៌មាន យកមកសរសេរចុះផ្សាយ ដែលនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងប៉ះពាល់ទៅដល់ប្រជាប្រិយភាព៕




ប្រភពមកពី ដើមអំពិល

ចាន់ ស៊ីណាត ប៉ះ លាភ សំណាង ម្តងទៀតក្រោយរំសាយការប្រយុទ្ធ

កាលពីថ្ងៃទី២ មិថុនា កីឡាករចាន់ ស៊ីណាត និងកីឡាករ លាភ សំណាង បានប៉ះគ្នាម្តងហើយ ប៉ុន្តែការប្រកួតដ៏ក្តៅគគុកនោះ មិនបានប្រកាសលទ្ធផលឡើយ ដោយសារតែភាគីទាំងពីរមានរបួសធ្ងន់ទាំងសងខាង ។ ហេតុផលនេះហើយ ដែលជំរុញឱ្យជំនួបលើកទី២រវាងគូចាស់នេះ ធ្វើឱ្យមានការជជែកវែកញែកយ៉ាងផុសផុល ថាកីឡាករទាំងពីរពិតជាបង្ហាញភាពស៊ីសាច់ហុតឈាមគ្នាជាថ្មី ព្រមជាមួយនឹងការប្រឹងប្រែងស្វែងរកឱកាសឈ្នះរៀងៗខ្លួនឱ្យខាងតែបានមិនខាន ។ ការប្រកាសឱ្យកីឡាករចាន់ ស៊ីណាត មកពីក្លិបនិរោធមានជ័យ និងកីឡាករ លាភ សំណាង មកពីក្លិបកងពលតូចលេខ៧០ ប៉ះគ្នានាល្ងាចថ្ងៃសៅរ៍ទី១៣ កក្កដា នៅសង្វៀនបាយ័នបឹងស្នោនេះកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ និងរលឹកភ្លាមៗដល់ទិដ្ឋភាពដែលពួកគេធ្លាប់ប៉ះគ្នាកាលពីដើមខែមុន ។ ក្នុងជំនួបលើកទី១ ពួកគេទាំងពីរបានវាយគ្នាដោយមិនសំចៃដៃឡើយ ដើម្បីបញ្ចៀសអារម្មណ៍រង្កៀសចិត្តរបស់មហាជន និងក្នុងបំណងច្បាមយកប្រជាប្រិយភាពក្នុងការប្រកួតប្រជែងគ្នានេះ ។ ផ្ទុយពីការប្រកួតរបស់គូខ្លះ ដែលដាក់វេនគ្នាវាយលុក ចាន់ ស៊ីណាត និងលាភ សំណាង រំលេចសភាពស៊ីសាច់ហុតឈាមគ្នាតាំងពីដើមទឹកទី១ ។ បើភាគីលាភ សំណាង វាយមួយដៃ ឬទាត់មួយជើង គេពិតជាឃើញចាន់ ស៊ីណាត វាត់មួយកែង ឬស្ទុះអុកមួយជង្គង់ភ្លាមៗដោយមិនខ្លាចប្រឈមគ្រោះថ្នាក់ឡើយ ។ សកម្មភាពវាយលុកដោយមិនញញើតដៃរបស់អ្នកទាំងពីរ បានទទួលការចាប់អារម្មណ៍លើសលប់ ពិសេសបន្ទាប់ពីភាគីម្ខាងៗមានសភាពរយះមុខ និងហូរឈាមស្រោចខ្លួនទៅហើយ បែរជានៅតែតតាំងគ្នាទៀត ។ តាំងពីទឹកទី១ បើទោះជាពួកគេរយះផង បែករបួសចាស់ផង ប៉ុន្តែគេនៅតែមិនឃើញម្នាក់ក្នុងចំណោមពួកគេបន្ថយដៃ ឬបង្អន់ការវាយលុកទាល់តែសោះ ។ ពួកគេត្រូវគេផ្អាកការប្រកួតនៅទឹកទី៣ ដើម្បីបញ្ចៀសគ្រោះថ្នាក់ បន្ទាប់ពីការប្រយុទ្ធក្លាយជាឆាកបង្ហូរឈាមកាន់តែខ្លាំង ។ ឆន្ទៈតស៊ូដ៏កម្រនេះ បានធ្វើឱ្យចាន់ ស៊ីណាត និងលាភ សំណាង ក្លាយជាគូប្រកួតក្នុងអារម្មណ៍អ្នកស្នេហាកីឡាប្រដាល់ភាគច្រើន ដែលការចាប់អារម្មណ៍នេះកំពុងផុសផុលបន្ថែមទៀតក្នុងជំនួបម្តងទៀតនាល្ងាចនេះនៅលើសង្វៀនទូរទស្សន៍បាយ័ន ។ ទាំងចាន់ ស៊ីណាត ទាំង លាភ សំណាង បានអះអាងរួចជាស្រេចថា ពួកគេមិនត្រូវការចាញ់ឡើយក្នុងជំនួបថ្ងៃនេះ ។ ម្នាក់ៗអះអាងថា តាំងពីមានការផ្គូផ្គងមកពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការហ្វឹកហាត់ ដោយពួកគេហា៊ននិយាយដោយមុតមាំថា បើទោះជាចាញ់ក៏នឹងធ្វើឱ្យអ្នកទស្សនាញាក់សាច់ដែរ ។ ក្រុមអ្នកតាមដានលើកឡើងថា បើអ្នកទាំងពីរពិតជាប្រកាន់ជំហរដូចដើមមែននោះ មានន័យថា ការប្រកួតដែលនឹងចាប់ផ្តើមបន្តិចទៀតនេះ នឹងកក្រើកជាលើកទី២ជាមិនខាន ដែលផ្ទុយពីការប្រកួតរបស់កីឡាករជើងចាស់ខ្លះ ដែលត្រូវគេយល់ថា រាងស្ទក់ជាងក្មេងៗនោះ ។ ចាំមើលមើល៍ តើកីឡាករទាំងពីរអាចធ្វើឱ្យរញ្ជួយសង្វៀនបឹងស្នោដូចជំនួបលើកទី១កាលពីមុននោះដែរឬទេ ? នៅសង្វៀនដដែល ក៏មានការប្រកួតរវាងកីឡាករគុន សំណង មកពីក្លិបខេមរិន្ទមានឫទ្ធិ និងកីឡាករពៅ សារ៉ាក់ មកពីក្លិបបាត់ដំបងពាយ័ព្យ ។ កីឡាករប៉ូ វណ្ណស័ក្ត ដែលបាត់មុខយូរ និងកំពុងជ្រកក្នុងក្លិបក្រសួងការពារជាតិ នឹងប្រកួតជាមួយកីឡាករផាន់ សារុន មកពីក្លិបព្រះខ័នរាជ ។ ប៉ូ វណ្ណស័ក្ត ជាអតីតដៃគូរបស់កីឡាករបឺត ខាំ កីឡាករឡុង សុភី និង កីឡាករកែវ រំចង់ ដែលល្បីបំផុតកាលពីអំឡុងឆ្នាំ២០០៨-២០០៩ ។ ដោយឡែក មួយគូទៀត គឺការប្រកួតរវាងកីឡាករសេន កុសល មកពីក្លិបមោងឫស្សីគុនខ្មែរ និងកីឡាករជើងថ្មី រ៉ន វិឆ័យ មកពីក្លិបរកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន ក៏ ជាគូដែលមានការចាប់អារម្មណ៍ផងដែរ ៕

កីឡាករ ចាន់ ស៊ីណាត


កីឡាករ លាភ សំណាង
ប្រភពមកពី កោះសន្ដិភាព

ប្តីប្រមឹកប្រើហិង្សាលើប្រពន្ធសរសៃខ្ចីបណ្តាលឱ្យសន្លប់

ក្រុងប៉ោយប៉ែត ៖ មានការភ្ញាក់ផ្អើលពេញភូមិចោមទាំងយប់ ដោយសារប្តីប្រមឹកប្រើអំពើហិង្សាទៅលើប្រពន្ធខ្លួនជាសរសៃខ្ចីកូន៧ខែកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១២ កក្កដា ២០១៣ ស្ថិតនៅចំណុចក្រោយដើមពោធិ៍លាងរថយន្ត ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្ត្រីរងគ្រោះឈ្មោះទូច ស្រីនាង អាយុ៣៨ឆ្នាំ ជាកម្មករនៅផ្សាររោងក្លឿ (ប្រទេសថៃ) រីឯប្តីប្រមឹកឈ្មោះហ៊ុន ផុន អាយុ៤៧ឆ្នាំ ជានាយទាហានឈរជើងនៅចំណុចកូនត្រី ក្នុងក្រុងប៉ោយប៉ែត មានកូនចំនួន៥នាក់ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។ បើតាមប្រភពពីកូនស្រីបងបានប្រាប់ឱ្យដឹងថា ឪពុកខ្លួនតែងតែពិសាស្រាជាប្រចាំស្រវឹងរាល់ថ្ងៃ ហើយក៏មានការឈ្លោះប្រកែកគ្នាជាមួយម្តាយរឿងបងប្អូនខាងម្តាយបន្តិច បណ្តាលឱ្យឪពុកប្រើហិង្សាវាយចំនួន២ដៃយ៉ាងពេញទំហឹងតែម្តង ធ្វើឱ្យម្តាយខ្ញុំក៏ដួលសន្លប់ភ្លាម ។សមត្ថកិច្ចប៉ូលិសរដ្ឋបាលក្រុងបានឃាត់ខ្លួនប្តីប្រឹកយកទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីសួរនាំ និងដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕



ប្រភពមកពី កោះសន្ដិភាព


Thursday, July 11, 2013

ទុស្សេចរន្តអគ្គិសនីឆេះលំនៅឋានប្រជាពលរដ្ឋ២ខ្នងហ្មត់នៅសង្កាត់ត្រពាំងក្រសាំង

លំនៅឋាន២ខ្នងត្រូវបានភ្លើងឆាបឆេះអស់គ្មានសល់ និងបណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួស ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរចុះអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១១ កក្កដា ២០១៣ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ការឆាបឆេះសន្ឋោសន្ឋៅនេះ បើតាមប្រភពព័ត៌មានជំហានដំបូងថា ដោយសារទុស្សេចរន្តអគ្គិសនី ហើយក្នុងហេតុការណ៍នេះដែរ គេឃើញឡានទឹក២គ្រឿងបានទៅដល់កន្លែងកើតហេតុ តែមិនបានបាញ់ពន្លត់នោះឡើយ ដោយសារប្រជាពលរដ្ឋនាំគ្នាពន្លត់រួចទៅហើយ។




ប្រពភមកពី កោះសន្ដិភាព

Monday, July 8, 2013

ប្រារឰខួបឆ្នាំទី៥ ការចុះបញ្ជីប្រាសាទព្រះវិហារលើខ្នងភ្នំដងរែកជាបេតិកភណ្ឌពិភពលោក

អាជ្ញាធររាជធានីភ្នំពេញ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរគ្រប់ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សទូទាំងរាជធានីភ្នំពេញប្រមាណជាង១២.០០០នាក់ បានធ្វើមហាមីទ្ទិញ មួយដើម្បីអបអរខួបឆ្នាំទី៥ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក កាលពីរសៀលថ្ងៃទី៧ កក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ។ មន្ដ្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ធ្វើមហាមីទ្ទិញដ៏ធំមួយនេះឡើងគឺដើម្បីអបអរខួប៥ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ សម្រាប់យើងជាកូនខ្មែរពិតជាមានមោទនភាពខ្លាំងណាស់ ដោយរាជរដ្ឋាភិបាលយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានខិតខំតស៊ូយ៉ាងស្វិតស្វាញ រហូតឈានដល់ទទួលបានជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងជាការពុះពារជម្នះរាល់ការប៉ុនប៉ងរារាំងដោយក្រុមជ្រុលនិយមថៃ ដែលតែងតែចង់គ្រប់គ្រងលើប្រាសាទព្រះវិហារ ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី និងជាប្រធានគណៈកម្មការថ្នាក់រាជធានីភ្នំពេញរៀបចំអង្គមីទ្ទិញបានមានប្រសាសន៍ថា ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យើងបានរៀបចំមីទ្ទិញនេះឱ្យមានភាពអធិកអធមក្នុងអត្ថន័យ២គឺ ៖ ទី១-រំលឹកថ្ងៃដែលប្រាសាទព្រះវិហាររបស់យើងត្រូវបានចុះបញ្ជីជាសម្បត្ដិបេតិកភណ្ឌពិភពលោក ។ ទី២-ដើម្បីអបអរសាទរជោគជ័យនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដែលទើបនឹងបញ្ចប់ទៅកាលពីថ្ងៃទី២៧ មិថុនាកន្លងទៅថ្មីៗនេះ ។ លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ទៀតថា មីទ្ទិញនេះគឺជាការលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ជាតិប្រកបដោយមោទនភាពជាតិ ពិសេសក្នុងស្រទាប់យុវជនយើងដែលជាទំពាំងស្នងឫស្សីឱ្យបានដឹង និងស្គាល់ពីប្រវត្ដិសាស្រ្ដរបស់ខ្លួន ។ យើងមិនចង់ឱ្យប្រទេសថៃ ឈឺចាប់ដោយក្ដីអាម៉ាស់ទេ តែយើងមិនធ្វើមិនបាន ។ ថៃគេធ្លាប់ធ្វើឱ្យយើងឈឺចាប់រាប់សតវត្សមកហើយរឿងប្រាសាទព្រះវិហាររបស់ខ្មែរនេះ ។ មីទ្ទិញអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌពិភពលោកនេះបានប្រារព្ធធ្វើចាប់ពីម៉ោង៣និង៣០នាទីរសៀលដល់ម៉ោង៩យប់ ដែលមានការថ្លែងសុន្ទរកថាដោយលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន មានការប្រគំតន្ដ្រី សិល្បៈ ការច្រៀងបទពង្សាវតារខ្មែរ ការលើកទង់ជាតិ ទង់អង្គការ យូណេស្កូ និងបដាពាក្យស្លោកជាច្រើនទៀតក្នុងន័យអបអរ និងបង្ហាញឱ្យកូនខ្មែរគ្រប់រូបយល់ដឹងកាន់តែច្បាស់ពីសម្បត្ដិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្សយូរអង្វែង និងពេលរាត្រីមានការបាញ់កាំជ្រួចផងដែរ ។ គួររំលឹកថា ប្រាសាទព្រះវិហាររបស់ខ្មែរត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ៧ កក្កដា ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា រហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ។ នៅក្នុងថ្ងៃជាប្រវត្ដិសាស្រ្ដនេះដែរ អាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីខួបឆ្នាំទី៥នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅក្នុងបរិវេណសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ កាលពីព្រឹកថ្ងៃទី៧ កក្កដា ក្រោមអធិបតីភាពលោកនាយឧត្ដមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិព្រះវិហារ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ដព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់ជាតិប្រចាំតំបន់ប្រាសាទព្រះវិហារ កងកម្លាំងទាំង៣ប្រភេទ មន្ដ្រីរាជការជុំវិញខេត្ដ និងប្រជាពលរដ្ឋឃុំស្រឯម សរុបប្រមាណ១.៥០០នាក់ ។ នាឱកាសនោះ លោក អ៊ុំ ម៉ារ៉ា បានមានមតិចំណាប់អារម្មណ៍ទៅលើសារសំខាន់ក្នុងនាមអាជ្ញាធរខេត្ដព្រះវិហារ ចំពោះការប្រារព្ធពិធីខួបទី៥ ការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (ថ្ងៃ៧ កក្កដា ឆ្នាំ២០០៨ -៧ កក្កដា ឆ្នាំ២០១៣) ។ លោកអភិបាលខេត្ដ បានរំលឹកឡើងវិញនូវប្រវត្ដិកេរមរតករបស់ខ្មែរគឺប្រាសាទព្រះវិហារដែលស្ថិតនៅលើកំពូលភ្នំដងរែក ក្នុងអធិបតេយ្យភាពរបស់កម្ពុជា ។ ទោះជាយ៉ាងណា កូនខ្មែរគ្រប់ជំនាន់ត្រូវចេះថែរក្សាមរតកដែលមិនអាចកាត់ថ្លៃបាននេះឱ្យនៅឋិតថេរ គង់វង្សតទៅជារៀងរហូត ។ លោករដ្ឋលេខាធិការ ជុច ភឿន ថ្លែងថា ថ្ងៃទី៧ កក្កដា គឺជាទិវាប្រវត្ដិសាស្រ្ដក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះជាមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា ។ លោកនាយឧត្ដមសេនីយ៍ មាស សុភា បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីថា ការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់កម្ពុជា ។ លោកនាយឧត្ដមសេនីយ៍បានផ្ដាំផ្ញើដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាបន្ដការការពារ និងថែរក្សាសម្បត្ដិបេតិកភណ្ឌដ៏មានតម្លៃនេះឱ្យនៅគង់វង្សតរៀងរហូតទៅ សម្រាប់កូនចៅខ្មែរយើងជំនាន់ក្រោយៗទៀត ៕









Friday, July 5, 2013

យុគ យក្សផ្លែ ស៊ូបំផុតលើរេញបាកាស ក្រោយរបួសធ្ងន់4កន្លែង

ការប្រកួតប្រដាល់ជ្រើសរើសជើងឯកភេសជ្ជៈបាកាសប្រចាំខែទី៣ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ កាលពីថ្ងៃព្រហស្បតិ៍ទី៤ កក្កដា បានធ្វើឲ្យកក្រើកសង្វៀនBeeline Arena ស្ទើរមិនគួរឲ្យជឿ ។ ក្នុងនោះ កីឡាករយុគ យក្សផ្លែ ដែលឈានដល់វគ្គចុងក្រោយបានក្លាយជាកីឡាករជើងខ្លាំងជាប់លេខតែម្នាក់គត់ ដែលបានទទួលការសរសើរថាស៊ូផុតលេខ បើទោះជាគេមានរបួសក្នុងកម្រិតធ្ងន់ធ្ងររហូតដល់ទៅ៤កន្លែងផ្សេងគ្នាក្តី ។ មិនខុសពីការព្យាករមែនកីឡាករ យុគ យក្សផ្លែ មកពីក្លិបអប់រំកាយ ខេត្តបាត់ដំបង ពិតជាបានឈានដល់គូចុងក្រោយក្នុងការដណ្ដើមជើងឯកភេសជ្ជៈបាកាសសម្រាប់ខែទី៣ ។ ប៉ុន្តែគួរឲ្យស្ដាយ គេមិនបានក្លាយជាជើងឯកដូចការគ្រោងទុកឡើយ ដោយសារតែមុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រគេបានប្រទះនឹងជើងខ្លាំង រហូតមានរបួសឡើងទ្រមខ្លួនរួចទៅហើយ។ ទោះបីយ៉ាងណា យុគ យក្សផ្លែ ត្រូវបានមហាជនលាន់មាត់សរសើរពេញសង្វៀនទាំងមូល បន្ទាប់ពីគេបង្ហាញឲ្យឃើញនូវការតស៊ូក្នុងការប្រកួតកាលពីល្ងាចនោះ ។ ក្នុងជំនួបទី១ កីឡាករយុគ យក្សផ្លែ បានយកឈ្នះកីឡាករ ងឿន វិចិត្រ មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែលខ្លួនមិនធ្លាប់ឈ្នះទាល់តែសោះកាលពីមុន ដោយលំបាកបំផុត ។ យុគ យក្សផ្លែ មិនត្រឹមតែបែកគុម្ពត្រចៀកប៉ុណ្ណោះទេ គឺថែមទាំងរយះចិញ្ចើមខាងឆ្វេងក្នុងកម្រិតធ្ងន់ធ្ងរយ៉ាងគួរឲ្យអាណិត និងចាត់ទុកថាសំណាងផង ដែលក្នុងជំនួបលើកទី២ គេអាចផ្ដួលកីឡាករវីវ៉ា បាចា មកពីក្លិបមហិទ្ធិឫទ្ធិតាដំបងដែក ឲ្យសន្លប់ក្នុងទឹកទី១ ដោយមិនសូវប្រើកម្លាំងច្រើន ។ ឈានដល់វគ្គចុងក្រោយយុគ យក្សផ្លែ ដែលមានសមត្ថភាពបានឡើងរេញបាកាសក្នុងជុំផ្ដាច់ព្រ័ត្រ ជាមួយកីឡាករជើងថ្មី ឌុន ប៊ុនធឿន មកពីក្លិបអេភូថងកីឡា បែរជាមិនទទួលសំណាងបន្ទាប់ពីគេភ្លាត់ឲ្យត្រូវកែងរបស់គូប្រកួតបណ្ដាលឲ្យបាក់ខ្ទង់ច្រមុះ និងរយះកណ្ដាលក្បាលស្ទើរតែធ្វើឲ្យគេសន្លប់មុនចប់ទឹក ។ គេត្រូវអាជ្ញាកណ្ដាលរាប់២ដងនៅទឹកទី២ និងទឹកទី៤ ក្នុងពេលបាក់ខ្ទង់ច្រមុះ និងបែកកណ្ដាលក្បាលហូរឈាមដូចទឹកធ្លាក់ ។ យុគ យក្សផ្លែ ដែលលើផ្ទៃមុខមានហូរឈាមក្រហមច្រាលដោយសាររងរបួសបួនកន្លែងផ្សេងគ្នា គឺចិញ្ចើមឆ្វេង ត្រចៀក កណ្ដាលក្បាល និងបាក់ខ្ទង់ច្រមុះបានបង្ហាញការតស៊ូហួសពីការស្មាន បើក្រៅពីគេប្រហែលសុំឈប់កណ្ដាលទីបាត់ទៅហើយ ដើម្បីថែរក្សាសុវត្ថិភាព និងការពារអាយុជីវិត ។ យោងតាមការប្រកួតឌុន ប៊ុនធឿន មិនមានសមត្ថភាពធ្វើឲ្យយុគ យក្សផ្លែ ចាញ់នោះទេ បើទោះជាគេភ្លាត់ឲ្យបែកកណ្ដាលក្បាល និងបាក់ខ្ទង់ច្រមុះ ពោលគឺដោយសារតែយុគ យក្សផ្លែ ទ្រមខ្លួន និងមានរបួសស្រាប់ក្នុងពេលប៉ះជាមួយងឿន វិចិត្រ នោះតែប៉ុណ្ណោះ ។ អ្នកទស្សនាគ្រប់គ្នាលាន់មាត់សរសើរយុគ យក្សផ្លែ ដែលមានរបួស៤កន្លែងព្រមគ្នាហើយនៅតែអាចវាយសម្រុកលើឌុន ប៊ុនធឿន ស្ទើរសុសសាច់ធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវពេញសង្វៀន ។ ប្រសិនបើយុគ យក្សផ្លែ មិនត្រូវរាប់ពីរដងឌុន ប៊ុនធឿន មិនអាចក្លាយជាអ្នកគ្រងតំណែងជើងឯកប្រចាំខែទី៣របស់ភេសជ្ជៈបាកាសបាននោះឡើយ បើយោងតាមតែគេវាយទៅលើយុគ យក្សផ្លែ ត្រូវបានតិចតួចបែបហ្នឹងនោះ ។ ជ័យជម្នះរបស់ឌុន ប៊ុនធឿន បានទទួលរងការរិះគន់គួរសមថាក្រុមអ្នកកាត់ក្ដីផ្ដល់ពិន្ទុលម្អៀង ព្រោះតែឌុន ប៊ុនធឿន ជាកូនសិស្សរបស់អេភូថង ដែលជាមន្ត្រី កីឡាស្និទ្ធនឹងក្រុមអ្នករៀបចំកម្មវិធីប្រដាល់នៅប៉ុស្ដិ៍លេខ៥ ។ ប៉ុន្តែក៏មានការយល់ថា នោះបណ្ដាលមកពីយុគ យក្សផ្លែ ភ្លាត់ឲ្យរាប់២ដង និងមកពីគេភ្លាត់ឲ្យរយះកណ្ដាលក្បាល និងបាក់ខ្ទង់ច្រមុះក្រោមដៃរបស់ឌុន ប៊ុនធឿន ផងដែរ ។ យុគ យក្សផ្លែ និងក្រុមអ្នកគាំទ្រខកចិត្តហួសប្រមាណ ដែលគេភ្លាត់ឲ្យចាញ់ឌុន ប៊ុនធឿន ជាកីឡាករជើងថ្មី និងរបូតទឹកប្រាក់១លាន៨សែន រៀលដែលឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈបាកាស ចំពោះអ្នកឈរជើងឯកប្រចាំខែនីមួយៗនោះ ។ តំណាងក្រុមហ៊ុនបាកាសបញ្ជាក់ថា ម្ចាស់ខ្សែក្រវាត់បាកាសនៅវគ្គបញ្ចប់មិនមែនទទួលប្រាក់១ពាន់ដុល្លារនោះទេ គឺបានរហូតដល់១០លានរៀល ស្មើនឹង២.៥០០ដុល្លារ អមដោយម៉ូតូហុងដាឌ្រីមមួយគ្រឿងដើម្បីលើកទឹកចិត្តដល់អ្នកឈ្នះពីការប្រកួតដ៏ធំនេះ ៕






មានប្រភពមកពី កោះសន្ដិភាព

Thursday, July 4, 2013

វិធីបង្ការអាការៈឈឺក្បាល ពេលស្រ្តីមានរដូវ

អាចព្យាយាម ធ្វើការរំសាយភាពអាប់អួ ខ្វល់ខ្វាយ ដោយប្រើប្រាស់ថ្នាំ Magnesium ពី ២០០ទៅ ៤០០ មីលីក្រាម ក្នុងការជួយកាត់បន្ថយនូវ សភាពតានតឹង និងអាការៈកន្ត្រាក់ នៃសាច់ដុំ ដែលសុទ្ធតែអាចបណ្តាលឲ្យឈឺចាប់ខ្ទោកៗដល់ខួរក្បាល។ ការប្រើថ្នាំ Magnesium មានអនុភាព ក្នុងការបង្ការ ជាជាងការព្យាបាលឲ្យបានជាសះស្បើយ។ ការអនុវត្តន៍ បានយ៉ាងដូច្នេះ ជាមធ្យោយបាយមួយ យ៉ាងល្អប្រសើរ ខណៈដែលកើតអាការៈឈឺក្បាល នៅពេលមុនមករដូវប្រចាំខែ ចំពោះសុខភាពស្រ្តីជា ទូទៅដែលស្ថិតនៅក្នុងវ័យនេះ។ ការលើកយកមកបង្ហាញពេលនេះ ដោយសារតែស្រ្តីភេទ អាចដឹងមុនថា នៅពេលណា ទើបដល់វដ្តរដូវប្រចាំខែរបស់ខ្លួន។ ដូច្នេះអ្នកគួរតែលេបថ្នាំនេះ មួយគ្រាប់ក្នុងមួយថ្ងៃ ដើម្បីបង្ការទុកជាមុន។ ប្រសិនបើការលេបថ្នាំនេះ អាចរងការប៉ះពាល់ដល់តម្រង់នោម ដូច្នេះអ្នកក៏គួរតែជួបពិគ្រោះ យោបល់ជាមួយគ្រូពេទ្យជាមុនសិនមុនពេលត្រូវសំរេចចិត្ត ក្នុងការប្រើប្រាស់ថ្នាំប្រភេទនេះ៕

ប្រភពមកពី http://www.lookingtoday.com

ឈើគ្រញូង រាប់សិបម៉ែត្រគូប ត្រូវឈ្មួញ នាំចូលពីថៃ របៀង ស្រុកសំពៅលូននិងស្រុកម៉ាទ្បៃ

បន្ទាយមានជ័យ៖ បើទោះបីជា មានការទប់ស្កាត់ ជាបន្តបន្ទាប់ ក៏ដោយ បទល្មើស ឈើក្រញូង នៅតែបន្តកើតមាន ដដែល ហើយ របរនេះមិនមែន ជារបរ ពលរដ្ឋធម្មតា រកស៊ីទេ គឺជារបរ របស់លោកឧកញា និងអ្នកមានអំណាច មួយចំនួនតូច ទើបអាចឈរ ជើងបាននឹងនរ។ ជាក់ស្តែង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣នេះ បទល្មើស នាំឈើគ្រញូង ពីថៃចូលមកកម្ពុជា តាមច្រករបៀង ខុសច្បាប់ ក្នុងស្រុកមាឡៃ ខេត្តបន្ទាយមានជ័យ បានកើតឡើង យ៉ាងគគ្រឹក គគ្រែងឡើង ទាំងយប់ទាំងថ្ងៃ ក្រោយពីស្ងាត់ អស់មួយដង្ហើមចង្រិត ហើយតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ជារបស់អ្នកមានអំណាច ។ រីឯច្រករបៀង ខុសច្បាប់ មួយកន្លែង ឈ្មោះប៉ុស្តិ៍គីឡូម៉ែត្រលេ៩ (ច្រកអូរលូ) ស្ថិតក្នុង ភូមិគីឡូម៉ែត្រលេខ៩ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាប់ព្រំប្រទល់គ្នា ស្រុកម៉ាឡៃ ត្រូវបាន លោកឧកញា មួយចំនួន នាំចេញឈើប្រណិត ទៅលក់ឲ្យថៃ និងនាំឈើគ្រញូង ពីថៃមកខ្មែរ ដើម្បីទៅលក់ឲ្យ វៀតណាម យ៉ាងពេញ ទំហឹង និងប្រកបដោយ ភាពរលូនគ្មាន សមត្ថកិច្ចណា ហ៊ានបង្រ្កាបឡើយ ព្រោះឈ្មួញរក ស៊ីខុសច្បាប់ ទាំងនោះដាក់ថ្នាំ សណ្តំដេកលក់ គ្រប់ស្ថាប័នតែម្តង។ ប៉ុស្តិ៍គីឡូម៉ែត្រ លេខ៩នេះ គឺគ្រប់គ្រងដោយ លោកសក្កិ២ ខេង ស៊្រុន ជាមេប៉ុស្តិ៍ខាងលើ និងក្រោមការ គ្រប់គ្រង របស់វរនគរបាល ការពាព្រំដែន គោកលេខ៨១៧ ដែលមានលោក ស្រី សុខុន ជា មេបញ្ជាការ ។ នៅទីនោះ មានកម្មករ ដេកចាំលីឈើទីនោះ ជាច្រើននាក់ ហើយរាល់ថ្ងៃនេះ គេឃើញមាន រថយន្តយីឌុប មាឌយក្សចំនួន២គ្រឿង តែងតែដឹកឈើប្រណិត មកចត ទីនោះហើយ ជួលឲ្យកម្មលី ឈើប្រណិត ល្អប្រភេទលេខ១ ឆ្លងអូរនាំចេញ ទៅលក់ឲ្យឈ្មួញថៃ និងដាក់គរ ទុកម្ខាង អូរព្រំដែនខាងដីថៃ ដោយឡែក កម្លាំង នគរបាលព្រំដែនជាអ្នកឈរយាមផ្លូវ។ តាមប្រភពព័ត៌មាន ច្បាស់ការមួយ ពីសមត្ថកិច្ច តូចតាច ដែលមិនបានទទួល លាភសក្ការះ នឹងគេបានបង្ហើបឲ្យដឹងថា ក្រៅពីបទល្មើស ឈើគ្រញូង និងឈើប្រណិត ច្រករបៀង គីឡូម៉ែត្រលេខ៩នេះ ក៏មាននាំចូលហ្គាស គេចពន្ធ និងជ្រូកក្រហម ចូលមកខ្មែរ និងបើកឲ្យ ពលករឆ្លងដែន ខុសច្បាប់ ទៀតផង ។ នៅច្រកខាងលើនេះ មាននគរបាល សេដ្ឋកិច្ចម្នាក់ ឈ្មោះ រ៉ា និងមេអាវុហត្ថ ស្រុកសំពៅលូន ឈ្មោះ អាញ កាម៉ាល់ ជាជើងខ្លាំង ខាងកាងឈើ ឲ្យឈ្មួញ។ ងាកមក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យវិញ ក៏មិនចាញ់គ្នា នឹងច្រករបៀង ខុសច្បាប់ គីឡូម៉ែត្រលេខ៩ដែរ ឈ្មួញមានអំណាច មួយក្តាប់តូច នៅតែបន្តលួចរកស៊ី និងនាំឈើគ្រញូង ចូលមកកម្ពុជា ដោយចល័ត តាមច្រករបៀង មួយចំនួន ស្ថិតក្នុងភូមិចំនួន៣ គឺភូមិថ្មី ភូមិបឹងរាំង ភូមិកណ្តោល និងភូមិទន្សាយអើត ហើយច្រកទាំងនេះ គឺស្ថិតក្រោមការ គ្រប់គ្រង របស់កម្លាំង យោធាសឹករង និងកម្លាំងនគរបាល ការពារព្រំដែនលេខ៨១៥ ហើយឈើគ្រញូង ត្រូវបានគេនាំចូលបាន ម៉ាសប្បាយ ព្រោះសមត្ថកិច្ច គ្រប់ស្ថាប័ន នៅទៅនោះ ឈ្មួញបានសែនព្រេន ជូនគ្រប់គ្រាន់អស់ហើយ ទើបគ្មានការបង្ក្រាបនោះទេ។ គេចាំបានថា កន្លងទៅថ្មីៗនេះ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១២ សមត្ថិកិច្ច ចម្រុះដឹកនាំដោយ លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញាររង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប បទល្មើស ជួយដូរឈើគ្រូញូង នៅច្រករបៀង បន្ទាយដើមអម្ពិល នៅភូមិភ្នំរូង ឃុំបឹងបេង របស់យោធាសឹករង ស្រុកម៉ាឡៃ កូនចៅលោកផ្កាយ១ ភ្លន់ តារា មេបញ្ជាការសឹករង ខេត្តបន្ទាយមានជ័យ បានឈើគ្រញូង មួយរថយន្ត និងអង្ករ៣រថយន្ត បញ្ជូនទៅតុលាការផងដែរ ដូច្នេះបទល្មើសឈើខាងលើនេះគេសង្ឃឹមថា សមត្ថកិច្ច ចម្រុះរួមមាន អាវុធហត្ថ និងនគរបាល នឹងមិនឈរអោប ដៃមើលទេ៕





ផ្ដល់សិទ្ធិដោយ ដើមអំពិល


តើហេតុអ្វីបានជាគេហៅថា«ខេត្ដក្រចេះ»?

«ក្រចេះ» គឺជាខេត្ដមួយរបស់ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ខាងជើងជាប់ខេត្ដស្ទឹងត្រែង ខាងកើតជាប់ខេត្ដមណ្ឌលគិរី ខាងត្បូងជាប់ខេត្ដកំពង់ចាម និងប្រទេសវៀតណាម និងប៉ែកខាងលិចជាប់ខេត្ដកំពង់ធំ ។ តើឈ្មោះ«ក្រចេះ» មានប្រវត្ដិយ៉ាងណា? ពាក្យថា«ក្រចេះ» តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់ឱ្យដឹងថា ក្លាយពីភាសាបារាំងថា«GATILLE» (ហ្គាទីល) ដោយសារអ្នកបកប្រែភាសាបារាំងនិយាយពុំត្រឹមត្រូវតាមភាសាបារាំង ។ ពាក្យ«ហ្គាទីល»បានក្លាយទៅជា«ក្រចេះ» ។ មានរឿងមួយទៀតគឺពួកអាណានិគមបារាំងបានបញ្ជូនទ័ព និងចាត់លោក GATILLE(ហ្គាទីល)ឱ្យផ្គត់ផ្គង់សម្ភារ និងបោះទីតាំងនៅតំបន់ក្រុងក្រចេះសព្វថ្ងៃ ហើយហៅទីតាំងនោះថា CAMP LOGISTIQUE DE GATILLE ដើម្បីទប់ទល់នឹងការបះបោររបស់ជនជាតិដើមភាគតិច«ព្នង» ។ ដោយសារមានប្រវត្ដិបែបនេះហើយ នាំឱ្យគេយល់ថាឈ្មោះ «ក្រចេះ» ក្លាយមកពីឈ្មោះនាយទាហានបារាំងរូបនោះ ។ ដោយឡែកតាមចាស់ទុំមួយចំនួននិទានថា ខេត្ដក្រចេះ កាលពីសម័យដើមមានជនជាតិដើមភាគតិចជាច្រើនរស់នៅ ហើយមានច្រកមួយឈ្មោះច្រក«កំពង់ចម្លងក្រចេ(ក្របី)» របស់ជនជាតិស្ទៀងសំរាប់ឆ្លងពីក្រចេះទៅតំបន់ខាងលើនិងឆ្លងពីក្រចេះមកតំបន់ខាងក្រោម ។ តាមច្រកនោះពួកគេតែងតែផ្លាស់ប្ដូរទំនិញទៅវិញទៅមក។ យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត ទំព័រ៩៣០ ពាក្យស្ទៀង«ក្រចេ» មានន័យជាភាសាខ្មែរយើងថា «ក្របី» ដូច្នេះកំពង់ក្រចេ គឺកំពង់ក្របី ហើយបានក្លាយមកជា«ក្រចេះ» ។ យោងតាមប្រវត្ដិ «កំពង់ចម្លងក្របី» ឬ«កំពង់ក្រចេ» នោះ គេអាចសន្និដ្ឋានមួយបែបថា ជាប្រភពក្លាយមកជាឈ្មោះ «ខេត្តក្រចេះ» សព្វថ្ងៃនេះ ។ ចំពោះភាសាខ្មែរ ពាក្យ«ក្រចេះ» មានន័យថាឈ្មោះម្សៅក្រអូប គឺម្សៅក្រចេះ តែគ្មានអំណះអំណាងណាមួយថា មកពីខេត្ដក្រចេះសម្បូរ ម្សៅក្រចេះ ទើបគេដាក់ឈ្មោះថា «ខេត្ដក្រចេះ» នោះទេ ។ ដោយសារមានប្រវត្ដិនិទានផ្សេងៗគ្នា គេពុំអាចសន្និដ្ឋានបានថា ប្រវត្ដិនិទានណាមួយត្រឹមត្រូវទាក់ទិននឹងប្រវត្ដិឈ្មោះខេត្ដក្រចេះទេ ។ ម៉្យាងទៀតអាចមានប្រវត្ដិប្រាកដប្រជាណាផ្សេងទៀតដែលពុំបានដឹង ឬពុំទាន់ស្រាវជ្រាវរកឃើញទាក់ទិននឹងឈ្មោះ«ខេត្ដក្រចេះ» ៕


ផ្ដល់សិទ្ធិដោយ កោះសន្ដិភាព

គោយន្តច្នៃបើកបុកគោយន្តច្នៃមួយគ្រឿងទៀតពីក្រោយរបួសធ្ងន់ស្រាល៣នាក់

គោយន្តច្នៃមួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុកពីក្រោយគោយន្តច្នៃមួយគ្រឿងទៀតដែលកំពុងឈប់ចតដាក់កម្មករចុះ ខណៈគោយន្តបង្កប្រុងបើកវ៉ាចៀសគោយន្តដែលឈប់នោះក៏វ៉ាក់ជាមួយនឹងរថយន្តកាមរី បើកបញ្ច្រាសទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃទី៤ កក្កដា ២០១៣ នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ អ្នកបើកគោយន្តបង្កឈ្មោះស៊ុន គ្រឿន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន បើកបរគោយន្តច្នៃ ពណ៌ក្រហម ចំណុះ៧តោន ក្នុងបំណងទៅដឹកដំឡូងឱ្យមីង។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យកម្មករប្រុសម្នាក់រងរបួសធ្ងន់ និងកម្មករស្រី២នាក់របួសស្រាល ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលកម្មករទាំង៣នាក់នេះជាកម្មករដកដំឡូង៕


ផ្ដល់សិទ្ធិដោយ  កោះ សន្ដិភាព