សូមស្វាគមន៍

Thursday, July 4, 2013

ឈើគ្រញូង រាប់សិបម៉ែត្រគូប ត្រូវឈ្មួញ នាំចូលពីថៃ របៀង ស្រុកសំពៅលូននិងស្រុកម៉ាទ្បៃ

បន្ទាយមានជ័យ៖ បើទោះបីជា មានការទប់ស្កាត់ ជាបន្តបន្ទាប់ ក៏ដោយ បទល្មើស ឈើក្រញូង នៅតែបន្តកើតមាន ដដែល ហើយ របរនេះមិនមែន ជារបរ ពលរដ្ឋធម្មតា រកស៊ីទេ គឺជារបរ របស់លោកឧកញា និងអ្នកមានអំណាច មួយចំនួនតូច ទើបអាចឈរ ជើងបាននឹងនរ។ ជាក់ស្តែង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣នេះ បទល្មើស នាំឈើគ្រញូង ពីថៃចូលមកកម្ពុជា តាមច្រករបៀង ខុសច្បាប់ ក្នុងស្រុកមាឡៃ ខេត្តបន្ទាយមានជ័យ បានកើតឡើង យ៉ាងគគ្រឹក គគ្រែងឡើង ទាំងយប់ទាំងថ្ងៃ ក្រោយពីស្ងាត់ អស់មួយដង្ហើមចង្រិត ហើយតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ជារបស់អ្នកមានអំណាច ។ រីឯច្រករបៀង ខុសច្បាប់ មួយកន្លែង ឈ្មោះប៉ុស្តិ៍គីឡូម៉ែត្រលេ៩ (ច្រកអូរលូ) ស្ថិតក្នុង ភូមិគីឡូម៉ែត្រលេខ៩ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាប់ព្រំប្រទល់គ្នា ស្រុកម៉ាឡៃ ត្រូវបាន លោកឧកញា មួយចំនួន នាំចេញឈើប្រណិត ទៅលក់ឲ្យថៃ និងនាំឈើគ្រញូង ពីថៃមកខ្មែរ ដើម្បីទៅលក់ឲ្យ វៀតណាម យ៉ាងពេញ ទំហឹង និងប្រកបដោយ ភាពរលូនគ្មាន សមត្ថកិច្ចណា ហ៊ានបង្រ្កាបឡើយ ព្រោះឈ្មួញរក ស៊ីខុសច្បាប់ ទាំងនោះដាក់ថ្នាំ សណ្តំដេកលក់ គ្រប់ស្ថាប័នតែម្តង។ ប៉ុស្តិ៍គីឡូម៉ែត្រ លេខ៩នេះ គឺគ្រប់គ្រងដោយ លោកសក្កិ២ ខេង ស៊្រុន ជាមេប៉ុស្តិ៍ខាងលើ និងក្រោមការ គ្រប់គ្រង របស់វរនគរបាល ការពាព្រំដែន គោកលេខ៨១៧ ដែលមានលោក ស្រី សុខុន ជា មេបញ្ជាការ ។ នៅទីនោះ មានកម្មករ ដេកចាំលីឈើទីនោះ ជាច្រើននាក់ ហើយរាល់ថ្ងៃនេះ គេឃើញមាន រថយន្តយីឌុប មាឌយក្សចំនួន២គ្រឿង តែងតែដឹកឈើប្រណិត មកចត ទីនោះហើយ ជួលឲ្យកម្មលី ឈើប្រណិត ល្អប្រភេទលេខ១ ឆ្លងអូរនាំចេញ ទៅលក់ឲ្យឈ្មួញថៃ និងដាក់គរ ទុកម្ខាង អូរព្រំដែនខាងដីថៃ ដោយឡែក កម្លាំង នគរបាលព្រំដែនជាអ្នកឈរយាមផ្លូវ។ តាមប្រភពព័ត៌មាន ច្បាស់ការមួយ ពីសមត្ថកិច្ច តូចតាច ដែលមិនបានទទួល លាភសក្ការះ នឹងគេបានបង្ហើបឲ្យដឹងថា ក្រៅពីបទល្មើស ឈើគ្រញូង និងឈើប្រណិត ច្រករបៀង គីឡូម៉ែត្រលេខ៩នេះ ក៏មាននាំចូលហ្គាស គេចពន្ធ និងជ្រូកក្រហម ចូលមកខ្មែរ និងបើកឲ្យ ពលករឆ្លងដែន ខុសច្បាប់ ទៀតផង ។ នៅច្រកខាងលើនេះ មាននគរបាល សេដ្ឋកិច្ចម្នាក់ ឈ្មោះ រ៉ា និងមេអាវុហត្ថ ស្រុកសំពៅលូន ឈ្មោះ អាញ កាម៉ាល់ ជាជើងខ្លាំង ខាងកាងឈើ ឲ្យឈ្មួញ។ ងាកមក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យវិញ ក៏មិនចាញ់គ្នា នឹងច្រករបៀង ខុសច្បាប់ គីឡូម៉ែត្រលេខ៩ដែរ ឈ្មួញមានអំណាច មួយក្តាប់តូច នៅតែបន្តលួចរកស៊ី និងនាំឈើគ្រញូង ចូលមកកម្ពុជា ដោយចល័ត តាមច្រករបៀង មួយចំនួន ស្ថិតក្នុងភូមិចំនួន៣ គឺភូមិថ្មី ភូមិបឹងរាំង ភូមិកណ្តោល និងភូមិទន្សាយអើត ហើយច្រកទាំងនេះ គឺស្ថិតក្រោមការ គ្រប់គ្រង របស់កម្លាំង យោធាសឹករង និងកម្លាំងនគរបាល ការពារព្រំដែនលេខ៨១៥ ហើយឈើគ្រញូង ត្រូវបានគេនាំចូលបាន ម៉ាសប្បាយ ព្រោះសមត្ថកិច្ច គ្រប់ស្ថាប័ន នៅទៅនោះ ឈ្មួញបានសែនព្រេន ជូនគ្រប់គ្រាន់អស់ហើយ ទើបគ្មានការបង្ក្រាបនោះទេ។ គេចាំបានថា កន្លងទៅថ្មីៗនេះ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១២ សមត្ថិកិច្ច ចម្រុះដឹកនាំដោយ លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញាររង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប បទល្មើស ជួយដូរឈើគ្រូញូង នៅច្រករបៀង បន្ទាយដើមអម្ពិល នៅភូមិភ្នំរូង ឃុំបឹងបេង របស់យោធាសឹករង ស្រុកម៉ាឡៃ កូនចៅលោកផ្កាយ១ ភ្លន់ តារា មេបញ្ជាការសឹករង ខេត្តបន្ទាយមានជ័យ បានឈើគ្រញូង មួយរថយន្ត និងអង្ករ៣រថយន្ត បញ្ជូនទៅតុលាការផងដែរ ដូច្នេះបទល្មើសឈើខាងលើនេះគេសង្ឃឹមថា សមត្ថកិច្ច ចម្រុះរួមមាន អាវុធហត្ថ និងនគរបាល នឹងមិនឈរអោប ដៃមើលទេ៕





ផ្ដល់សិទ្ធិដោយ ដើមអំពិល


0 comments:

Post a Comment