សូមស្វាគមន៍

Thursday, July 4, 2013

គោយន្តច្នៃបើកបុកគោយន្តច្នៃមួយគ្រឿងទៀតពីក្រោយរបួសធ្ងន់ស្រាល៣នាក់

គោយន្តច្នៃមួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុកពីក្រោយគោយន្តច្នៃមួយគ្រឿងទៀតដែលកំពុងឈប់ចតដាក់កម្មករចុះ ខណៈគោយន្តបង្កប្រុងបើកវ៉ាចៀសគោយន្តដែលឈប់នោះក៏វ៉ាក់ជាមួយនឹងរថយន្តកាមរី បើកបញ្ច្រាសទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃទី៤ កក្កដា ២០១៣ នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ អ្នកបើកគោយន្តបង្កឈ្មោះស៊ុន គ្រឿន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន បើកបរគោយន្តច្នៃ ពណ៌ក្រហម ចំណុះ៧តោន ក្នុងបំណងទៅដឹកដំឡូងឱ្យមីង។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យកម្មករប្រុសម្នាក់រងរបួសធ្ងន់ និងកម្មករស្រី២នាក់របួសស្រាល ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលកម្មករទាំង៣នាក់នេះជាកម្មករដកដំឡូង៕


ផ្ដល់សិទ្ធិដោយ  កោះ សន្ដិភាព



0 comments:

Post a Comment